ប្រភពដែនសមុទ្រ៖ នាវាដឹក LNG គេចពីចោរសមុទ្រ នៅសូម៉ាលី ខណៈការវាយប្រហារកើនឡើងខ្លាំង

2025/11/08 01:52:01 am        64


ប្រភពសន្តិសុខដែនសមុទ្រ បានឲ្យដឹងថា នាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) បានគេចដោយជោគជ័យពីចោរសមុទ្រ ដែលចូលទៅកៀកនាវាតាមទូកល្បឿនលឿនមួយគ្រឿង នៅម្ដុំឆ្នេររបស់ប្រទេសសូម៉ាលី នាថ្ងៃសុក្រ (ទី៧ ខែវិច្ឆិកា) ដោយធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើង អំពីការកើតឡើងវិញនូវអំពើលួចប្លន់តាមសមុទ្រ ក្រោយស្ងប់ស្ងាត់ជាច្រើនឆ្នាំ។

ការវាយប្រហារប្រដាប់អាវុធជាបន្តបន្ទាប់ នាពេលថ្មីៗនេះ លើនាវានានា នៅក្នុងតំបន់នេះ ដោយរួមទាំងការជាប់ពាក់ព័ន្ធជាលើកដំបូងដែលសង្ស័យថា ជាស្នាដៃរបស់ចោរសមុទ្រសូម៉ាលី ក្នុងមួយឆ្នាំ បានបង្កមានក្ដីបារម្ភ អំពីសុវត្ថិភាពនៃផ្លូវដឹកជញ្ជូនដែលត្រូវបានប្រើ ដើម្បីដឹកជញ្ជូនថាមពល និងទំនិញសំខាន់ៗទៅកាន់ទីផ្សារពិភពលោក។

មន្ត្រីម្នាក់នៃក្រុមហ៊ុនសន្តិសុខដែនសមុទ្រ Diaplous បាននិយាយថា ហេតុការណ៍ នៅថ្ងៃសុក្រនេះ បានកើតឡើងនៅជិតទីតាំងនៃការវាយប្រហារនៅមួយថ្ងៃមុននេះ ដែលដាក់គោលដៅលើនាវាដឹកប្រេង Hellas Aphrodite របស់ប្រទេសម៉ាល់តា។

ក្រុមគ្រប់គ្រងហានិភ័យដែនសមុទ្រអង់គ្លេស Vanguard និងប្រភពសន្តិសុខដែនសមុទ្រ បានបញ្ជាក់ថា នាវាដឹក LNG មានទង់ជាតិប្រទេសប្រជុំកោះ Marshall Islands ដែលប្រភពសន្តិសុខដែនសមុទ្រកំណត់ថា ជា Al Thumama បានរាយការណ៍ពីការចូលទៅកៀកដោយទូកតូចមួយដែលមានមនុស្ស ៣នាក់ជិះនៅលើនោះ។

ប្រភពបានបន្ថែមថា អ្នកគ្រប់គ្រង បានរៀបរាប់ថា នាវាដឹកប្រេងដែលធ្វើដំណើរពីទីក្រុង Ras Laffan របស់ប្រទេសកាតា ទៅកាន់ទីក្រុង Swinoujscie របស់ប៉ូឡូញ កាត់តាម Cape of Good Hope បានទៅហួសពីទូកល្បឿនលឿននោះ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        30
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm