រុស្ស៊ី៖ ខ្លួនត្រៀមជាស្រេចក្នុងការឆ្លើយតបនឹងការអំពាវនាវសុំជំនួយរបស់វ៉េណេស៊ុយអេឡា

2025/11/08 02:13:47 am        157


អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova នៅថ្ងៃសុក្រ (ទី៧ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនឆ្លើយតបទៅនឹងសំណើសុំជំនួយរបស់វ៉េណេស៊ុយអេឡា ខណៈពេលដែលកំពុងជំរុញកុំឲ្យមានការកើនឡើងនូវភាពតានតឹង នៅក្នុងតំបន់។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានអំពាវនាវទៅកាន់ទីក្រុងមូស្គូឲ្យមានការគាំទ្រផ្នែកយោធា ក្នុងនោះរួមទាំងការជួសជុលយន្តហោះចម្បាំង Sukhoi ផលិតដោយរុស្ស៊ី ការធ្វើឲ្យប្រព័ន្ធរ៉ាដាប្រសើរឡើង និងការបញ្ជូនប្រព័ន្ធមីស៊ីល។

សំណើនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុង Caracas ចាត់ទុកថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើងៗពីទីក្រុងវ៉ាស៊ីនតោន ដែលបានបង្កើនវត្តមានយោធាយ៉ាងច្រើន នៅតំបន់ការ៉ាអ៊ីព ក្នុងប៉ុន្មានខែថ្មីៗនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែវិច្ឆិកា) ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារលើទូកត្រូវបានចោទជួញដូរគ្រឿងញៀន ១គ្រឿងទៀត នៅសមុទ្រការ៉ាអ៊ីព ដោយបានសម្លាប់មនុស្ស ៣នាក់ ដោយនាំឲ្យចំនួនអ្នកស្លាប់ដោយយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាសរបស់ទីក្រុងវ៉ាស៊ីនតោនឡើងដល់យ៉ាងហោចណាស់ ៧០នាក់ហើយ។

សហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើការវាយប្រហារបែបនេះ កាលពីដើមខែកញ្ញា ជាអ្វីដែលអ្នកជំនាញលើកឡើងថា ស្មើនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការ បើទោះបីជាការវាយប្រហារទាំងនោះកំណត់គោលដៅលើអ្នកជួញដូរដែលគេដឹងច្បាស់ក៏ដោយ ដោយមានយុទ្ធនាការផ្តោតលើនាវា នៅសមុទ្រការីអ៊ីព និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        200
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        240
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm