ក្រុមអ្នកវិទ្យាសាស្រ្តដាក់ការស្តីបន្ទោសសីតុណ្ហភាពកើនឡើង ស្របពេលព្យុះ Kalmaegi បង្កភាពវឹកវរនៅអាស៊ីអាគ្នេយ៍

2025/11/08 02:36:49 am        94

ស្របពេលដែលព្យុះស្លាប់មនុស្សច្រើនបំផុតក្នុងឆ្នាំនេះ វាយប្រហារប្រទេសវៀតណាម ក្រោយបង្កភាពវឹកវរនៅប្រទេសហ្វិលីពីននាដើមសប្តាហ៍នេះ ក្រុមអ្នកវិទ្យាសាស្រ្ត បានព្រមានថា ហេតុការណ៍អាកាសធាតុអាក្រក់ អាចនឹងកើតឡើងញឹកញាប់ជាងមុន ស្របពេលដែលសីតុណ្ហភាពសកលកើនឡើង ។

ព្យុះទីហ្វុង Kalmaegi បានសម្លាប់មនុស្ស ១៨៨នាក់ នៅទូទាំងប្រទេសហ្វីលីពីន និងបណ្តាលឲ្យមានការខូចខាតហួសនឹងថ្លែងលើហេដ្ឋរចនាសម្ព័ន្ធ និងដីកសិកម្មនៅទូទាំងប្រជុំកោះនេះ ។ ក្រោយមក ព្យុះមួយនេះ បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងរំលើងដើមឈើ ក្រោយបោកបក់ដល់ដីគោកនៅភាគកណ្តាលប្រទេសវៀតណាមកាលពីយប់ថ្ងៃព្រហស្បតិ៍ ។

បន្ទាប់ពីព្យុះទីហ្វុង Kalmaegi ដ៏កំណាច បានវាយប្រហារហ្វីលីពី អាជ្ញាធរមូលដ្ឋានបាននិយាយ ថា ក្រុមព្យាករអាកាសធាតុព្រមានពីព្យុះថ្មីមួយទៀតមានឈ្មោះ Fung-Wong ដែលកំពុងខិតជិតទៅដល់ប្រជុំកោះនេះ ហើយត្រូវរំពឹងថា នឹងវាយប្រហារហ្វីលីពីន នៅយប់ថ្ងៃសុក្រ ឬព្រឹកព្រលឹមថ្ងៃសៅរ៍ ។

លោក Gianmarco Mengaldo គឺជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិសិង្ហបុរី និយាយថា អាកាសធាតុក្តៅជាងមុនបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ នឹងធ្វើឲ្យសំណើមកើនឡើងក្នុងបរិយាកាស ដែលនាំឲ្យមានភ្លៀងធ្លាក់ខ្លាំង និងព្យុះកាន់តែច្រើនជាងមុន ។

ការបំផ្លិចបំផ្លាញរបស់ព្យុះ Kalmaegi គាប់ជួននឹងជំនួបរបស់ប្រតិភូមកពីជាង ១៩០ប្រទេស នៅទីក្រុងព្រៃជប់ភ្លៀង Belem របស់ប្រទេសប្រេស៊ីល សម្រាប់ជុំចុងក្រោយនៃកិច្ចប្រជុំអាកាសធាតុ ។

ក្រុមអ្នកស្រាវជ្រាវ និយាយថា បរាជ័យរបស់ក្រុមមេដឹកនាំពិភពលោក ក្នុងការគ្រប់គ្រងការបំភាយឧស្ម័នផ្ទះកញ្ចក់ នឹងនាំឲ្យមានព្យុះកំណាចកើនឡើងច្រើនជាងមុន ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm