លោក Zelenskyy នឹងទៅទស្សនកិច្ចអេស្ប៉ាញឆាប់ៗនេះ ក្រោយខកខានកាលពីខែមេសា

2025/11/08 03:00:15 am        111


ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Pedro Sanchez នៅថ្ងៃសុក្រ (ទី៧ ខែវិច្ឆិកា) បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងធ្វើទស្សនកិច្ចនៅប្រទេសអេស្ប៉ាញ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយមិនបង្ហាញពីកាលបរិច្ឆេទពិតប្រាកដ ឬការធ្វើដំណើរនោះឡើយ ដោយសារហេតុផលសុវត្ថិភាព។

គួរដឹងថា លោក Zelenskyy ធ្លាប់បានគ្រោងទៅកាន់អេស្ប៉ាញ កាលពីខែមេសា ប៉ុន្តែការធ្វើដំណើរត្រូវបានលុបចោលវិញ នៅពេលដែលសម្តេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស បានសោយទិវង្គត។

កាលពីខែមុន លោក Sanchez បានប្រាប់លោក Zelenskyy ថា អេស្ប៉ាញនឹងគាំទ្រអ៊ុយក្រែន រហូតដល់ «សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង» សម្រេចបាន នៅក្នុងសង្រ្គាមរបស់ប្រទេសនេះ ជាមួយរុស្ស៊ី ដែលឥឡូវនេះ ស្ថិតនៅក្នុងឆ្នាំទី៤ ហើយ។

យោងតាមសារព័ត៌មាន El Pais បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនោះ លោក Zelenskyy នឹងទៅទស្សនាសារមន្ទីរ Reina Sofia របស់ទីក្រុង Madrid ដែលជាទីកន្លែងតាំងផ្ទាំងគំនូរ «Guernica» ឆ្នាំ១៩៣៧ របស់វិចិត្រករ លោក (Pablo) Picasso ជារូបភាពដែលពណ៌នា អំពីភាពរន្ធត់នៃសង្រ្គាម។

សូមបញ្ជាក់បន្ថែមថា ប្រទេសអេស្ប៉ាញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ និងការពារជាតិទ្វេភាគីរយៈពេល ១០ឆ្នាំជាមួយអ៊ុយក្រែន កាលពីខែឧសភា ឆ្នាំ២០២៤ ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចចុងក្រោយរបស់លោក Zelenskyy៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        47
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm