ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសទទួល​ពាន​រង្វាន់​សន្តិភាព​ស៊ុនហាក់ ឆ្នាំ២០២២

2022/02/12 08:20:01 pm        915

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលពានរង្វាន់កិត្តិយសពិសេសនៃស្ថាបនិក( Founders’ Special Honorary Award )នៃពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសអញ្ជើញទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា «គ្មានសន្តិភាព គ្មានក្តីសង្ឃឹម , គ្មានសន្តិភាព គ្មានការអភិវឌ្ឍ , គ្មានសន្តិភាព គ្មានការគោពសិទ្ធមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ»នោះដែរ។

-សម្តេចតេជោ បញ្ជាក់ថា សម្រាប់សម្តេច «សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ , សន្តិភាពគឺជាអ្វីដ៏ស្រស់ស្អាតបំផុត, សន្តិភាពផ្តល់ក្តីសង្ឃឹមនិងស្នាមញញឹមដល់មនុស្សគ្រប់រូប»។

- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ មិនមែនបានដោយសារ​តែ​សម្តេចម្នាក់​ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសាកសម​នឹងទទួលបាន​នូវ​ពានរង្វាន់​សន្តិភាពនេះ ដោយពួកគេបានចូលរួមគាំទ្រយ៉ាង​សកម្មដល់ការខិតខំប្រឹងប្រឹង​របស់​សម្តេច​នៅក្នុងដំណើរការនៃការកសាង​សន្តិភាពនៅកម្ពុជា។

- សម្តេចតេជោ រំលឹកដឹងគុណដ៏ជ្រាលជ្រៅចំពោះអតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ , សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះមហាក្សត្រកម្ពុជានាពេលបច្ចុប្បន្ន ដែលបានបំពេញ​ព្រះរាជតួនាទី ក្នុងការលើកកម្ពស់នូវស្មារតីសាមគ្គីភាពជាតិរវាង​ប្រជាជនកម្ពុជា​ក្នុង​ឋានៈជា​មហាគ្រួសារតែមួយ។

- សម្តេចតេជោ បញ្ជាក់ថា រដ្ឋាភិបាលរបស់សម្តេច បានយកសន្តិភាពជាអាទិភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និង​បោសសម្អាតមីន របស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក និង​មជ្ឈិម​បូព៌ា​ ដោយសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការស្តារសន្តិភាពនៅក្នុងតំបន់ទាំងនោះ។

- សម្តេចតេជោ ថ្លែងថា​ បើទោះជាកម្ពុជាតូចក៏ដោយ ​ក៏កម្ពុជា​បានចូលរួមចំណែក ដល់​ដំណើរការនៃការស្វែងរកសន្តិភាព​នៅក្នុងតំបន់និងពិភពលោក ​ប្រកប​ដោយសុច្ឆន្ទៈ , ការ​ទទួល​ខុសត្រូវ ​និងភាពស្មោះត្រង់ផងដែរ។

-សម្តេចតេជោលើកឡើងថា សន្តិភាពនៅក្នុងតំបន់ និងពិភពលោកនៅតែមានភាពផុយស្រួយ និង​ស្ថិតក្រោមភាព​តានតឹង ដោយសារបញ្ហារួមផ្សំ ​ដូចជាការប្រកួតប្រជែងរវាងមហាអំណាច ការកើនឡើងនៃគំនិត​ជាតិនិយម​ អំពើភេរវកម្ម ភាពក្រីក្រ និងអសន្តិសុខស្បៀង ដែលបង្កឡើង​ដោយ​សារការប្រែប្រួល​អាកាសធាតុ​ និងជំងឺរាតត្បាតកូវីដ១៩​ ដែលបញ្ហាទាំងនេះ អាចនឹង​បំផ្លិច​បំផ្លាញ​វឌ្ឍនភាពរបស់មនុស្ស និងជាតិសាសន៍ទាំងមូល ​ប្រសិនបើមិនរួមគ្នាដោះស្រាយ។

-សម្តេចតេជោ ជំរុញការបង្កើន និងធ្វើពិពិធកម្មកិច្ចសហការ និងភាពជាដៃគូ ដើម្បីកាត់​បន្ថយ​ផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការ​គំរាមកំហែង​នៃ​បញ្ហានានា ព្រមទាំង​ពង្រឹងនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពឲ្យកាន់តែរឹងមាំ។


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm