ព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ ទូទាំងប្រទេសមានទេសចរជាតិ អន្តរជាតិទស្សនាជាង២លាននាក់

2025/11/08 06:42:24 pm        131

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានឲ្យដឹងថា ឆ្នាំនេះ បើទោះ មិនមានការរៀបចំកម្មវិធីប្រណាំងទូកថ្នាក់ជាតិ ក៏នៅក្នុងរយៈពេលឈប់សម្រាកបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកានេះ គឺមានភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញដើរទស្សនាមានប្រមាណជាង២លាន៣៦ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិ មានជាង៤៤ម៉ឺននាក់ ។

​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១ ទូទាំងប្រទេសមានទេសចរជាតិអន្តរជាតិដើរកម្សាន្តប្រមាណជាង៤៦ម៉ឺននាក់ ក្នុងនោះ ទេសចរអន្តរជាតិ មានជិត១៣ម៉ឺននាក់ ថ្ងៃទី២ មានទេសចរជាតិអន្តរជាតិជាង ៩៨ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិជាង១៥ម៉ឺននាក់ ថ្ងៃទី3 មានទេសចរជាតិអន្តរជាតិដើរកម្សាន្តប្រមាណជិត៩២ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិមានជិត១៦ម៉ឺននាក់។

បើតាមភ្ញៀវទេសចរអន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី៧ ខែវិច្ឆិកានេះថា ជាក់ស្តែង នៅខែមុននេះ គឺភ្ញៀវទេសចរអន្តរជាតិនានា បាននាំគ្នាកក់ទិញកញ្ចប់ទេសចរមកទស្សនាកម្ពុជា ឲ្យចំថ្ងៃ កម្ពុជា រៀបចំព្រះរាជពិធីបុណ្យអុំទូក ហើយនៅក្នុងឆ្នាំនេះ បើទោះកម្ពុជា មិនមានការរៀបចំកម្មវិធីប្រណាំងទូកនៅមុខព្រះរាជវាំង ក៏គេបានឱកាសទៅទស្សនានៅខេត្តសៀមរាប និងដើរទស្សនាកម្សាន្តតំបន់ទេសចរណ៍ល្អប្លែកៗជាច្រើនកន្លែងទៀត ដែលធ្វើឲ្យគេមិនមានការនឹកផ្ទះ និងចង់មកទស្សនាកម្ពុជាម្តងទៀត។

នៅក្នុងរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថារយៈពេលឈប់សម្រាកបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៥ រាជធានីខេត្តដែលទាក់ទាញទេសចរជាតិអន្តរជាតិច្រើនជាងគេលំដាប់ទី១ ខេត្តសៀមរាប មានភ្ញៀវទៅទស្សនាជិត៣៧ម៉ឺននាក់ ភ្ញៀវអន្តរជាតិមានជិត១ម៉ឺននាក់ ទី២ ខេត្តព្រះសីហនុ មានភ្ញៀវជាង៣២ម៉ឺនាក់ ភ្ញៀវអន្តរជាតិមានជិត៩ម៉ឺននាក់ ទី៣ រាជធានីភ្នំពេញ មានភ្ញៀវទស្សនាជាង៣០ម៉ឺននាក់ ភ្ញៀវអន្តរជាតិជិត២ម៉ឺននាក់ បទី៤ខេត្តកំពត មានភ្ញៀវទៅទស្សនាជិត២០ម៉ឺននាក ទី៥ខេត្ត ប៉ៃលិនមានភ្ញៀវទៅទស្សនាជិត១៩ម៉ឺននាក បន្ទាប់មកខេត្ត កែប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm