យោធភូមិភាគទី១ កម្ពុជា និងយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម បើកកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើកទី២៥

2025/11/08 09:05:45 pm        187

នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការយោធភូមិភាគទី១ មានរៀបចំកិច្ចប្រជុំ សហប្រតិបត្តិការប្រចាំឆ្នាំលើកទី ២៥រវាងអង្គភាពយោធភូមិភាគទី១នៃកងយោធពលខេមរភូមិន្ទ កម្ពុជា ជាមួយ យោធភូមិភាគទី៥ នៃកងទ័ពប្រជាជន វៀតណាម ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ ង៉ុកហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម ។

.ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធមេបញ្ជាការយោធភូមិភាគទី១ ក្នុងនាមជាប្រធានប្តូរវេននៃកិច្ចប្រជុំឆ្នាំនេះបានថ្លែងថា៖ ដោយអនុលោមតាមកិច្ចព្រមព្រៀង រវាង រាជរដ្ឋា ភិ បាល និង ក្រសួងការពារជាតិ របស់ ប្រទេស ទាំងពីរ  និងដោយយោង តាមស្មារតី នៃកិច្ចប្រជុំ សហប្រតិបត្តិការ ប្រចាំឆ្នាំ លើកទី២៤ ឆ្នាំ២០២៤ នៅយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម យើងបានធ្វើឲ្យមានការវិវត្តន៍រីកចំរើន លើកិច្ចសហ ប្រតិ បត្តិ ការ រវាងយោធភូមិភាគទាំងពីរ ក្នុង នាម ជាប្រទេាភូមិផង របងជាមួយ រក្សាបាននូវចំណង មិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិ ការ ល្អ ទប់ស្កាត់បាននូវអំពើអនាធិប្បតេយ្យគ្រប់់រូបភាព រក្សាសន្តិសុខ សុវត្តិភាព តាមបណ្តោយតំបន់ព្រំដែនប្រទេស ទាំងពីរ  ដែលស្ថិតក្នុង ភូមិសាស្ត្រដែល យោធភូមិភាគ ទាំងពីរទទួលខុសត្រូវ ធ្វើឲ្យតំបន់ព្រំដែនក្លាយជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព និងប្រកប ដោយ ការអភិវឌ្ឍន៍ ។  

.ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ ង៉ុកហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរសាទរជាពន្លឹកចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹង មាំ រវាងយោធភូមិភាគទី១ នៃកងយោធ ពលខេមរ ភូមិន្ទ និង យោធភូមិ ភាគទី៥ នៃកង ទ័ពប្រជាជនវៀតណាម ស្ថិតស្ថេរ រឹងមាំជានិច្ចនិរន្តន៍តរៀងទៅ ។

នៅក្នុងកិច្ចប្រជុំ.ភាគី ទាំងពីរ ក៏បាន ឯកភាពគ្នារួមមាន៖ បន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ; រាល់សភាពការណ៍ដែល កើតមាន ឡើង តាម បណ្តោយ ព្រំដែន ប្រទេស ទាំងពីរ ស្ថិតក្នុងភូមិសាស្ត្រ  ដែលយោធភូមិភាគទាំងពីរទទួលខុសត្រូវ ត្រូវជូនព័ត៌មានឲ្យគ្នា ទៅវិញទៅមក ជាបន្ទាន់ ដើម្បីមាន វិធានការ ដោះស្រាយ ។ សហការគ្នាជួយ ប្រជា ពលរដ្ឋដែលរង គ្រោះ ដោយធម្មជាតិផ្សេងៗ តាម បណ្តាខេត្ត ជាប់ព្រំដែន ស្ថិតក្នុងភូមិសាស្រ្តដែល យោធភូមិភាគ ទាំងពីរ ទទួល ខុសត្រូវ។ បន្តជួយ ដល់ ក្រុមរុករកអដ្ឋិធាតុ កងទ័ព ស្ម័គ្រចិត្ត វៀតណាមដែលកំពុងធ្វើការក្នុ ង ភូមិសាស្ត្រ យោធភូមិ ភាគទី១ ។ សហការគ្នាចូលរួម គាំទ្រ ដល់គណៈកម្មការ វាស់វែងបោះ បង្គោល ព្រំដែន ថ្នាក់ជាតិរបស់ ប្រទេសទាំងពីរ ។  

.ភាគី ទាំងពីរ ក៏បាន ឯកភាពគ្នាថា៖ កិច្ចប្រជុំ សហប្រតិបត្តិការប្រចាំឆ្នាំលើក ទី ២៦ រវាងយោធភូមិភាគទី១ នៃកង យោធ ពល ខេមរភូមិន្ទ ជាមួយយោធភូមិភាគទី៥ នៃកងទ័ព ប្រជាជនវៀតណាម នឹងត្រូវធ្វើនៅ យោធភូមិភាគទី៥នៃកងទ័ព ប្រជាជនវៀតណាម  អាស្រ័យ ដោយ ភាគីយោធភូមិភាគ ទី៥ ជាម្ចាស់ផ្ទះ ជាអ្នកកំណត់ពេល វេលានិងទីកន្លែង។ បន្ទាប់មកភាគីទាំងពីរ បានចុះហត្ថលេខា លើ កំណត់ ហេតុកិច្ចប្រជុំ និងបានជូននូវវត្តុអនុស្សាវរីយ៍ជូនគ្នាទោវិញទៅមក ប្រកបដោយស្មារតីសាមគ្គីអន្តរជាតិខ្ពស់បំផុត។


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm