បេសកជនអារ៉ាប់រួម និយាយថា ជំនួយទៅកាន់តំបន់ហ្កាហ្សា នឹងត្រូវបានបង្កើនឡើង ហើយប្រទេសកោះស៊ីប គឺជាផ្លូវសំខាន់

2025/11/08 10:23:00 pm        71

បេសកជនម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអារ៉ាប់រួម កំពុងរៀបចំបង្កើនការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សា ដោយបញ្ជាក់ថា ច្រករបៀងសមុទ្រពីប្រទេសកោះស៊ីប គឺមានសារៈសំខាន់រួមជាមួយនឹងការចូលតាមផ្លូវគោក និងផ្លូវអាកាស។

រដ្ឋមន្ត្រីការបរទេសលោក Lana Nusseibeh បាននិយាយថា ផ្លូវសមុទ្រដែលបញ្ជូនជំនួយដែលបានត្រួតពិនិត្យជាមុនពីកោះមេឌីទែរ៉ាណេខាងកើត គឺជាផ្លូវដ៏សំខាន់សម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា។ អារ៉ាប់រួមបានសហការជាមួយប្រទេសកោះស៊ីប ក្នុងការផ្គត់ផ្គង់ជំនួយយ៉ាងច្រើនដល់ដែនដីប៉ាឡេស្ទីន ដែលត្រូវបានបំផ្លាញដោយសង្គ្រាមរយៈពេល ពីរឆ្នាំ។ លោកស្រី Nusseibeh បាននិយាយបន្ទាប់ពីការត្រួតពិនិត្យជំនួយដែលប្រមូលបាននៅកំពង់ផែ Limassol ក្នុងប្រទេសកោះស៊ីបថា៖«ការរក្សាចំណុចចូលជាច្រើនចូលទៅក្នុងតំបន់ហ្កាហ្សា នៅតែមានសារៈសំខាន់យ៉ាងខ្លាំង»។

លោកស្រី បានប្រាប់អ្នកយកព័ត៌មានថា៖«នៅពេលដែលផែនការនេះ រីកចម្រើន ការចូលទៅកាន់តំបន់ហ្កាហ្សាតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ នឹងនៅតែសំខាន់»។

អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានយល់ព្រមកាលពីមួយខែមុនចំពោះដំណាក់កាលដំបូងនៃផែនការដែលបង្ហាញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប្រទេសនេះ បានផ្អាកសង្គ្រាមដ៏សាហាវរយៈពេលពីរឆ្នាំ នៅហ្កាហ្សាដែលបង្កឡើងដោយការវាយប្រហារឆ្លងកាត់ព្រំដែនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ និងបានធានាកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        32
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        67
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm