ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៣ នាក់នៅលីបង់ ខណៈអឺរ៉ុបជំរុញឱ្យគោរពបទឈប់បាញ់

2025/11/09 03:43:10 pm        67

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បងប្អូនប្រុសពីរនាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើយានយន្តមួយគ្រឿងរវាងទីក្រុង Ain Ata និង Shebaa ភាគអាគ្នេយ៍នៃប្រទេសលីបង់ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចុងក្រោយបំផុតនៃបទឈប់បាញ់មានអាយុកាលមួយឆ្នាំ។

សហភាពអឺរ៉ុបបានថ្កោលទោសការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែលក្នុងសេចក្ដីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយកាលពីថ្ងៃសៅរ៍និងជំរុញឱ្យគោរពបទឈប់បាញ់។

ក្រសួងសុខាភិបាលលីបង់និយាយថា ក្នុងការវាយប្រហារដាច់ដោយឡែកមួយកាលពីថ្ងៃសៅរ៍ យានដ្រូនរបស់អ៊ីស្រាអែលមួយគ្រឿងបានវាយប្រហាររថយន្តមួយគ្រឿងនៅជិតមន្ទីរពេទ្យ Salah Ghandour ក្នុងទីក្រុង Bint Jbeil ភាគខាងត្បូង ដោយបានធ្វើឱ្យមនុស្ស ៧ នាក់រងរបួស។ មីស៊ីលពីរគ្រាប់បានវាយប្រហារយានយន្ត នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន។

សារព័ត៌មាន NNA បានរាយការណ៍ថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែលមួយផ្សេងទៀត ដែលជាការវាយប្រហារលើកទីបីក្នុងថ្ងៃដដែលនោះ បានប៉ះចំរថយន្តមួយគ្រឿងក្នុងតំបន់ Baraachit។ រូបថតមួយសន្លឹកដែលបានចែករំលែកដោយទីភ្នាក់ងារនេះបានបង្ហាញផ្សែងហុយឡើង នៅលើផ្លូវមួយបន្ទាប់ពីការវាយប្រហារ ដែលក្រសួងនិយាយថាបានសម្លាប់មនុស្សម្នាក់ និងមនុស្ស៤នាក់ផ្សេងទៀត រងរបួស ។

យោធាអ៊ីស្រាអែលបានអះអាង ដោយមិនបានផ្តល់ភស្តុតាងថា ការវាយប្រហារទាំងនោះមានគោលដៅលើក្រុម (Hezbollah )។

បើទោះបីជាមានបទឈប់បាញ់នៅខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ ក៏អ៊ីស្រាអែលបានបន្តវាយប្រហារស្ទើរតែរាល់ថ្ងៃលើប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន ខណៈបន្តរក្សាកងកម្លាំងក្នុងតំបន់ជុំវិញនានានៅភាគខាងត្បូង៕

អត្ថបទដែលទាក់ទង

ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៣ នាក់នៅលីបង់ ខណៈអឺរ៉ុបជំរុញឱ្យគោរពបទឈប់បាញ់
2025/11/09 03:43:10 pm        1
មនុស្សរាប់រយនាក់បានបាត់ខ្លួន ខណៈទូកដឹកជនអន្តោប្រវេសន៍លិចនៅក្បែរព្រំដែនម៉ាឡេស៊ី-ថៃ
2025/11/09 03:01:46 pm        1
[UPDATE] ពលរដ្ឋហ្វីលីពីនជិត១លាននាក់ ត្រូវបានជម្លៀសចេញពីលំនៅខណៈព្យុះទីហ្វុង Fung-wongជិតមកដល់
2025/11/09 02:58:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពិធីប្រកាសបើកសន្និសីទប្រចាំឆ្នាំ លើកទី៦ របស់សមាគមគ្រូពេទ្យសួតកម្ពុជា ក្រោមប្រធានបទ «ការគ្រប់គ្រង និងព្យាបាលជំងឺផ្លូវដង្ហើម»

2025/11/09 04:33:07 pm
​ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៣ នាក់នៅលីបង់ ខណៈអឺរ៉ុបជំរុញឱ្យគោរពបទឈប់បាញ់
2025/11/09 03:43:10 pm
​រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីរំលឹកខួបអនុស្សាវរីយលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
2025/11/09 03:41:44 pm
​ក្រសួងកសិកម្ម នាំយកស្រូវពូជចំនួនជិត ៣០តោន ចែកជូនពលរដ្ឋរងគ្រោះដោយសារជំនន់នៅខេត្តតាកែវ
2025/11/09 03:30:51 pm
​មនុស្សរាប់រយនាក់បានបាត់ខ្លួន ខណៈទូកដឹកជនអន្តោប្រវេសន៍លិចនៅក្បែរព្រំដែនម៉ាឡេស៊ី-ថៃ
2025/11/09 03:01:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/08 04:09:25 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/08 10:08:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/04 04:07:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am