[UPDATE] ព្យុះទីហ្វុងថ្មីFung-wong សម្លាប់មនុស្ស២នាក់ និងបង្ខំឱ្យមនុស្សជាង១លាននាក់ជម្លៀសចេញពីលំនៅឋាននៅហ្វីលីពីន

2025/11/10 03:51:47 pm        283

ក្រុមមន្ត្រីនិយាយថា ព្យុះទីហ្វុង Fung-wong បានវាយប្រហារឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសហ្វីលីពីនមុនពេលបោកបក់ដល់ដីគោកកាលពីថ្ងៃអាទិត្យ ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ពីរនាក់ស្លាប់ និងបង្ខំឱ្យមនុស្សជាងមួយលាននាក់ជម្លៀសចេញពីតំបន់នានា ដែលមានហានិភ័យនៃទឹកជំនន់ដ៏គំហុក បំណាក់ដី និងរលកធំៗ។

ក្រុមអ្នកព្យាករណ៍អាកាសធាតុបាននិយាយថា ព្យុះទីហ្វុងនេះអាចគ្របដណ្តប់លើពីរភាគបីនៃប្រជុំកោះអាស៊ីអាគ្នេយ៍ ដោយមានភ្លៀងធ្លាក់ទំហំដ៏ធំល្វឹងល្វើយក្នុងបរិវេណ ១.១១៨ ម៉ាយ។ ព្យុះបានបោកបក់ពីមហាសមុទ្រប៉ាស៊ីហ្វិក ខណៈប្រទេសហ្វីលីពីននៅតែកំពុងដោះស្រាយជាមួយនឹងការបំផ្លិចបំផ្លាញបង្កឡើងដោយព្យុះទីហ្វុង Kalmaegi  ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២៤ នាក់ក្នុងខេត្តនានាភាគកណ្តាលកាលពីថ្ងៃអង្គារសប្ដាហ៍មុន មុនពេលវាយប្រហារប្រទេសវៀតណាមដែលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់។

ក្រុមមន្ត្រីបាននិយាយថា អ្នកភូមិម្នាក់បានលង់ទឹកស្លាប់ក្នុងទឹកជំនន់ដ៏គំហុកនៅខេត្ត Catanduanes ភាគខាងកើត និងម្នាក់ទៀតបានស្លាប់នៅទីក្រុង Catbalogan របស់ខេត្ត Samar ភាគខាងកើត នៅពេលស្ត្រីរូបនោះ ត្រូវបានកម្ទេចកម្ទីគ្របសង្កត់។  

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារតែការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយបង្កឡើងដោយព្យុះទីហ្វុង Kalmaegi និងគ្រោះមហន្តរាយដែលរំពឹងទុកពីព្យុះដ៏មានឥទ្ធិពល Fung-wong ដែលត្រូវបានគេហៅឈ្មោះថាព្យុះ Uwan នៅក្នុងប្រទេសហ្វីលីពីន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm