ប្រជាជនអ៊ុយក្រែនរាប់លាននាក់ ប្រឈមភាពងងឹត និងត្រជាក់ ក្រោយរុស្ស៊ីវាយប្រហារដ៏ធំបំផុតលើហេដ្ឋារចនាសម្ព័ន្ធថាមពល

2025/11/10 04:40:48 pm        219

ប្រជាជនអ៊ុយក្រែនរាប់លាននាក់កំពុងស៊ូទ្រាំនឹងសីតុណ្ហភាពត្រជាក់ និងភាពងងឹត បន្ទាប់ពីរលកនៃការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រថាមពល បានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយនៅទូទាំងប្រទេស។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់យានដ្រូនចំនួន ៤៥៨ គ្រឿង និងមីស៊ីលចំនួន ៤៥ គ្រាប់ទៅលើប្រទេសអ៊ុយក្រែនកាលពីយប់ជ្រៅថ្ងៃសៅរ៍ ដោយបន្ថែមថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួន ៤០៦ គ្រឿង និងមីស៊ីលចំនួន ៩ គ្រាប់។   អាជ្ញាធរអ៊ុយក្រែនបានព្រមានថា ទ្រង់ទ្រាយធំនៃការខូចខាតមានន័យថា វានឹងត្រូវការពេលវេលាដើម្បីស្តារលំហូរថាមពលឡើងវិញ។ ការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសកំពុងត្រូវបានបែងចែក ដោយប្រជាជននៅក្នុងរដ្ឋធានីគីវ ( Kyiv) នឹងគ្មានអគ្គិសនីរយៈពេល១០ទៅ១២ ម៉ោងនៅថ្ងៃអាទិត្យ នេះបើយោងតាមកាលវិភាគដែលបានចេញផ្សាយដោយក្រុមហ៊ុនថាមពល។

យោងតាមអាជ្ញាធរមូលដ្ឋានអ៊ុយក្រែន យ៉ាងហោចណាស់ជនស៊ីវិល១៥ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់រុស្ស៊ីកាលពីចុងសប្តាហ៍ ។

លោកស្រី Svitlana Grynchuk រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន បាននិយាយថា ការវាយប្រហារកាលពីថ្ងៃសៅរ៍គឺជាការវាយប្រហារដោយផ្ទាល់ដ៏ធំបំផុតមួយក្នុងចំណោមការវាយប្រហារជាច្រើនលើរោងចក្រថាមពល ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម។

លោកស្រីនិយាយថា ការដាច់ចរន្តអគ្គិសនីភ្លាមៗត្រូវបានអនុវត្តនៅទូទាំងតំបន់ស្ទើរតែទាំងអស់ ដើម្បីធ្វើឱ្យបណ្តាញមានស្ថេរភាព ហើយបន្ទាប់មកក្រុមការងារ បានប្តូរទៅការផ្ដាច់ចរន្តអគ្គិសនីជារៀងរាល់ម៉ោង ដើម្បីឱ្យអ្នកប្រើប្រាស់អាចរៀបចំផែនការសកម្មភាពរបស់ពួកគេបានកាន់តែងាយស្រួលជុំវិញការដាច់ចរន្តអគ្គិសនី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        182
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        222
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm