បាតុករព័រទុយហ្គាល់ រាប់ម៉ឺននាក់ ចេញតវ៉ាប្រឆាំងនឹងសំណើកំណែទម្រង់ពលកម្ម

2025/11/10 05:31:59 pm        182

ប្រជាជនរាប់ម៉ឺននាក់ នៅរដ្ឋធានីប្រទេសព័រទុយហ្គាល់ បានចេញតវ៉ាតាមដងផ្លូវកាលពីថ្ងៃសៅរ៍ (៨ វិច្ឆិកា) ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់ពលកម្ម ដែលស្នើឡើងដោយរដ្ឋាភិបាលកណ្តាលនិយមស្តាំរបស់ប្រទេសនេះ។

ការតវ៉ាត្រូវរៀបចំឡើងដោយសហជីពការងារដ៏សំខាន់របស់ប្រទេស ដើម្បីប្រឆាំងនឹងការរុះរើច្បាប់ពលកម្ម ដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Luis Montenegro និយាយថា មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងភាពបត់បែនក្នុងទីផ្សារការងារ។ ប៉ុន្តែក្រុមប្រឆាំង ដែលចង់លុបចោលកញ្ចប់កំណែទម្រង់ បានអះអាងថា សំណើនេះគំរាមកំហែងដល់សិទ្ធិកម្មករ។

ហ្វូងបាតុករបានកាន់ផ្ទាំងបដា ដែលសរសេរពាក្យតវ៉ាថា "និយាយថា ទេ ចំពោះកំណែទម្រង់ពលកម្ម" ហើយបានអំពាវនាវឱ្យដំឡើងប្រាក់ខែដល់បុគ្គលិកជំនួសវិញ។ គួរឱ្យដឹងថា ប្រាក់ឈ្នួលអប្បបរមារបស់ព័រទុយហ្គាល់ បច្ចុប្បន្ន មានចំនួន ៨៧០អឺរ៉ូ ឬប្រហែល ១.០០៧ដុល្លារ ក្នុងមួយខែ ហើយបាតុករបានទាមទារឱ្យដំឡើងដល់ ១.០៥០អឺរ៉ូ ឬ ១.២១៤ ដុល្លារ នៅក្នុងឆ្នាំ២០២៦។

លើសពីនេះ កំណែទម្រង់ដែលបាតុករជំទាស់នេះ នឹងធ្វើឱ្យការបណ្តេញបុគ្គលិក កាន់តែងាយស្រួល ហើយមានចំណុចដ៏ចម្រូងចម្រាសទាក់ទងនឹងសិទ្ធិស្រ្តីផ្សេងទៀត រួមមាន ដែនកំណត់លើកាលវិភាគការងារសម្រាប់ស្ត្រីបំបៅដោះកូន និងបន្ថយការឈប់សម្រាកការងារក្រោមមូលហេតុរលូតកូនជាដើម។ អ្នករៀបចំការតវ៉ានៅថ្ងៃសៅរ៍នោះ បានប្រកាសធ្វើកូដកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស នៅថ្ងៃទី១១ ខែធ្នូ នាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        96
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm