ព្យុះទីហ្វុង Fung-Wong ត្រៀមបោកបក់ឆ្ពោះទៅកាន់កោះតៃវ៉ាន់ បន្ទាប់ពីវាយប្រហារប្រទេសហ្វីលីពីន

2025/11/10 06:23:39 pm        118

ព្យុះទីហ្វុង Fung-Wong ត្រូវបានគេព្យាករណ៍ថានឹងបោកបក់ឆ្ពោះទៅកាន់កោះតៃវ៉ាន់ បន្ទាប់ពីព្យុះដ៏ខ្លាំងក្លានេះបានវាយប្រហារភាគឦសានប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃអាទិត្យ ៩ វិច្ឆិកា ដែលបណ្តាលឱ្យមានទឹកជំនន់យ៉ាងទូលំទូលាយ និងការផ្អាកប្រតិបត្តិការរបស់រដ្ឋាភិបាល។

យោងតាមការជូនដំណឹងពីការិយាល័យអាកាសធាតុក្នុងស្រុក ព្យុះ ដែលត្រូវបានគេស្គាល់ក្នុងស្រុកថា Uwan ឥឡូវនេះបានបោកបក់លើសមុទ្រហ្វីលីពីនខាងលិច ហើយកំពុងមានខ្យល់បក់បោកអតិបរមា ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទីហ្វុងនេះ ត្រូវបានគេរំពឹងថានឹងបោកបក់នៅភាគខាងជើងកោះតៃវ៉ាន់នៅសប្តាហ៍នេះ។  

ព្យុះទីហ្វុង Fung-Wong បានបោះពួយចេញពីប្រទេសហ្វីលីពីនហើយ ក្រោយបោកបក់លើ ទីក្រុង    Dinalungan របស់ខេត្ត Aurora លើកោះ Luzon ។ អនុប្រធានមជ្ឈមណ្ឌលប្រតិបត្តិការពារជនស៊ីវិលលោក Bernardo Rafaelito Alejandro បាននិយាយនៅថ្ងៃចន្ទនេះ ថា ផ្ទះប្រហែល ១.០០០ខ្នង ត្រូវបានខូចខាត បន្ទាប់ពីភូមិចំនួន១២២ ត្រូវបានទឹកជន់លិច។ មនុស្សប្រហែល ១,៤ លាននាក់ត្រូវបានជម្លៀសចេញជាមុនជាការបង្ការ។ 

មជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមរបស់សហរដ្ឋអាមេរិកបាននិយាយថា ព្យុះទីហ្វុងនេះត្រូវគេព្យាករណ៍ថានឹងវាយប្រហារកោះតៃវ៉ាន់ជាប្រព័ន្ធខ្សោយ នៅសប្តាហ៍នេះ។ យោងតាមការិយាល័យអាកាសធាតុហ្វីលីពីន ព្យុះនេះបច្ចុប្បន្នស្ថិតនៅចម្ងាយ ១២៥ គីឡូម៉ែត្រ ភាគពាយ័ព្យនៃទីក្រុង Bacnotan របស់ប្រទេសហ្វីលីពីន ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm