សាក្សី៖ អ្នកតាំងលំនៅឋានអ៊ីស្រាអែល វាយប្រហារជនប៉ាឡេស្ទីន និងអ្នកសារព័ត៌មាននៅ West Bank

2025/11/10 06:34:37 pm        126

សាក្សីបាននិយាយថា អ្នកតាំងលំនៅឋានអ៊ីស្រាអែល បានវាយក្រុមអ្នកភូមិប៉ាឡេស្ទីន សកម្មជន និងអ្នកសារព័ត៌មាន ដែលបានមកប្រមូលផ្តុំគ្នាក្នុងអំឡុងពេលប្រមូលផលផ្លែអូលីវនៅជិតប៉ុស្តិ៍ជួរមុខទីតាំងលំនៅឋានក្នុងតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល។

បុគ្គលិកសារព័ត៌មានReuters ពីរនាក់ អ្នកសារព័ត៌មានម្នាក់និងទីប្រឹក្សាសន្តិសុខដែលអមដំណើរ ស្ថិតក្នុងចំណោមអ្នករងរបួសក្នុងការវាយប្រហារដោយអ្នកដែលមានកាន់ដំបង និងគប់ដុំថ្មធំៗ នៅក្នុងតំបន់ជិតភូមិ Beita របស់ប៉ាឡេស្ទីន។

តំបន់ ដែលស្ថិតនៅភាគខាងត្បូងទីក្រុង Nablus តំបន់West Bank កាលពីប៉ុន្មានឆ្នាំមុនគឺជាចំណុចក្តៅមួយសម្រាប់ការវាយប្រហាររបស់អ្នកតាំងលំនៅឋាន ដែលបានកើនឡើងនៅទូទាំងតំបន់West Bank បន្ទាប់ពីសង្គ្រាមនៅហ្កាហ្សាដែលបានចាប់ផ្តើមរយៈពេលពីរឆ្នាំកន្លងទៅនេះ។ ការវាយប្រហារបែបនេះបានកើនឡើងក្នុងអំឡុងពេលប្រមូលផលផ្លែអូលីវនៅឆ្នាំនេះ ដែលបានចាប់ផ្តើមក្នុងខែតុលា។

សកម្មជន ឬប្រជាជនប៉ាឡេស្ទីនក្នុងស្រុក តែងតែផ្តល់ដំណឹងដល់អ្នកសារព័ត៌មានអំពីផែនការប្រមូលផល ដូច្នេះពួកគេអាចចូលរួមរាយការណ៍ ជាពិសេសនៅតំបន់ក្តៅ ដូចជានៅប៉ុស្តិ៍ជួរមុខជាដើម។

ប៉ាឡេស្ទីន និងប្រទេសភាគច្រើន បានចាត់ទុកការតាំងលំនៅឋានណាមួយរបស់អ៊ីស្រាអែលថាខុសច្បាប់នៅក្រោមច្បាប់អន្តរជាតិ។ ប៉ុន្តែអ៊ីស្រាអែល បានច្រានចោលរឿងនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        30
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        65
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm