ប្រមុខការទូតរុស្ស៊ី បញ្ជាក់ពីការត្រៀមខ្លួនជួបសមភាគីអាមេរិក ដើម្បីពិភាក្សាសង្រ្គាមអ៊ុយក្រែន

2025/11/10 07:00:02 pm        157

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា លោកត្រៀមខ្លួនរួចជាស្រេចហើយក្នុងការជួបជាមួយសមភាគីអាមេរិក លោក Marco Rubio ដោយផ្ទាល់ ដើម្បីពិភាក្សាពីសង្គ្រាមដ៏បង្ហូរឈាមនៅអ៊ុយក្រែន។

គួររម្លឹកថា បន្ទាប់ពីប្រមុខការទូតទាំងពីរបានសន្ទនាតាមទូរសព្ទកាលពីខែតុលាកន្លងទៅ កិច្ចប្រជុំកំពូលមួយដែលគ្រោងទុករវាងមេដឹកនាំរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump ក៏ត្រូវលុបចោល ហើយទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើក្រុមហ៊ុនប្រេងរុស្ស៊ីធំៗចំនួនពីរ។

បន្ទាប់ពីជំនួបទូរសព្ទខែតុលានោះ លោក Rubio បាននិយាយថា លោក Lavrov បានលើកឡើងដដែលៗនូវការទាមទារអតិបរមារបស់ទីក្រុងមូស្គូ សម្រាប់ការបញ្ចប់សង្រ្គាម ហើយលោក Trump បាននិយាយថា លោកនឹងមិន "ខ្ជះខ្ជាយពេលវេលារបស់ខ្លួន" ក្នុងការជួបជាមួយលោក Putin នោះឡើយ។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយវិមានក្រឹមឡាំង RIA ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ (៩ វិច្ឆិកា) លោក Lavrov បានលើកឡើងពីលទ្ធភាពនៃការជួបជាមួយលោក Rubio ប៉ុន្តែក៏នៅតែពង្រឹងជំហររបស់ទីក្រុងមូស្គូដដែល។

ប្រមុខការទូតរុស្ស៊ីរូបនេះនិយាយថា "រុស្ស៊ី រួមនឹងលោក Rubio យល់ច្បាស់ពីតម្រូវការទំនាក់ទំនងជាប្រចាំ ថាជារឿងសំខាន់សម្រាប់កិច្ចពិភាក្សាស្ដីពីបញ្ហាអ៊ុយក្រែន និងការជំរុញរបៀបវារៈទ្វេភាគី ដូច្នេះហើយ ភាគីទាំងពីរបានសន្ទនាតាមទូរសព្ទ ហើយក៏ត្រៀមខ្លួនរួចជាស្រេចដែរក្នុងការជួបដោយផ្ទាល់នៅពេលចាំបាច់"៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        9
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        19
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm