សម្ដេចតេជោ និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

2022/02/13 09:24:17 pm        646

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះ បន្ទាប់ពីពិធីបើកសន្និបាតនៃក្រុមប្រឹក្សា កិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាពនៃសម័យកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ ស្ដីអំពីសន្តិភាព នៅឧបទ្វីបកូរ៉េរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយនឹងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក និងបណ្ដាមេដឹកនាំជាច្រើនទៀត បានចុះហត្ថលេខាលើសេចក្តីប្រកាសស្ដីពីលទ្ធផល នៃមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ នៃសន្តិភាពនៅ ឧបទ្វីបកូរ៉េ។

ក្នុងនោះ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាលពេល​បច្ចុប្បន្ន និងអតីតប្រមុខរដ្ឋ រដ្ឋាភិបាលសមាជិកសភា អ្នកតំណាងជាន់ខ្ពស់ មេដឹកនាំសាសនា អ្នកសិក្សា អ្នកដឹកនាំធុរកិច្ច​ និងសារព័ត៌មាន ស្ត្រីទីមួយ ថ្នាក់ដឹកនាំស្ត្រី និងសិល្បករ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២នេះ បានសម្រេចធ្វើការរួមគ្នាដើម្បី៖

១/ជំរុញប្រទេសកូរ៉េទាំង២ និងសហគមន៍អន្តរជាតិឲ្យស្វែងរកយន្តការ ការទូតទ្វេភាគី និងពហុភាគី ដើម្បីជៀសវាងជម្លោះយោធា ពង្រឹង ស្ថិរភាព និងភាពអាចព្យាករណ៍បាន ព្រមទាំងបង្កើន​ការ​យល់​គ្នា​ទៅវិញទៅមក និងការទុកចិត្តគ្នាទៅវិញទៅមក ដើម្បីកសាងឲ្យបានសម្រេចនូវសន្តិភាព​នៅឧបទ្វីបកូរ៉េ ដោយគ្មាននុយក្លេអ៊ែ ​និងសន្តិភាពពេញលេញ។

២/អំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តជជែកពិភាក្សាគ្នា ក្នុងន័យស្ថាបនាដោយគោរពគ្នាទៅវិញទៅមក និងទទួលស្គាល់ផលប្រយោជន៍ផ្នែកសន្តិសុខ ​និងកង្វល់របស់គ្នាទៅវិញទៅមក ដោយផ្អែកលើ​បេតិកភណ្ឌវប្បធម៌​រួមរបស់កូរ៉េទាំងពីរ។

៣/លើកកម្ពស់វិធានការកសាងទំនុកចិត្ត កម្មវិធីកសាងទំនុកចិត្តនិងការការពារការទូតដែលពាក់ព័ន្ធ​នឹង​ភាគីពាក់ព័ន្ធសំខាន់ៗ ដែលកំពុងធ្វើការលើបញ្ហាឧបទ្វីបកូរ៉េ។

៤/អំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់បញ្ចប់ជាផ្លូវការនូវផ្នត់គំនិតសង្គ្រាម និងការធ្វើការរួមគ្នា​ ដើម្បីគាំទ្រ​ការអំពាវនាវរបស់ប្រធានាធិបតី មូន ចេអ៊ីន​ ដើម្បីបញ្ចប់សង្រ្គាមកូរ៉េ សំដៅបើកទំព័រថ្មី​សម្រាប់វប្បធម៌សន្តិភាព និងគ្មានអំពើហិង្សា។

៥/លើកសំណើ និងវេទិកាសម្រាប់ការ​សន្ទនា​ និងការពិគ្រោះយោបល់បែបស្ថាបនា ដោយផ្អែក​លើ​ស្មារតីនៃមិត្តភាព ​និងភាតរភាព​ ដែលបម្រើឲ្យផលប្រយោជន៍របស់ប្រជាជនកូរ៉េ និង​កសាងមាគ៌ា​ឆ្ពោះទៅរកសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ។

៦/រិះរកមធ្យោបាយដើម្បីប្រែក្លាយតំបន់គ្មានយោធា(DMZ)ទៅជាឧទ្យានសន្តិភាព តាមរយៈការដាក់​ពង្រាយអ្នកយាមដែលមិនមែនជាកងទ័ព​ និងការអភិវឌ្ឍរបៀងវប្បធម៌ ​និងគម្រោងទេសចរណ៍រួមគ្នា ដើម្បីលើកកម្ពស់វិបុលភាពរួមនៅកូរ៉េទាំងពីរ។

៧/លើកទឹកចិត្តភាគីពាក់ព័ន្ធឲ្យបង្កើតគម្រោងសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍​ កីឡាវប្បធម៌ និងការអប់រំ នៅកូរ៉េខាងជើង ​និងបណ្ដាលប្រទេសផ្សេងទៀត។

៨/បង្កើតកិច្ចសហប្រតិបត្តិការពហុវិស័យ ​ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង និង​សុខភាពសាធារណៈ ជាពិសេសរវាងឧបទ្វីបកូរ៉េ ​និងតំបន់ទន្លេមេគង្គ និងបណ្ដាលប្រទេសផ្សេង​ទៀត​តាមរយៈគម្រោងឧទ្យានសន្តិភាពមេគង្គ។

៩/ធ្វើកិច្ចការឆ្ពោះទៅរកភាពប្រក្រតី នៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ ដើម្បីអនុញ្ញាតឲ្យប្រជាជនទទួល​បាន​ផលប្រយោជន៍ជាអតិបរមា ​ពីសក្តានុពលមិនអាចកាត់ថ្លៃបានដែលរដ្ឋទាំងពីរត្រូវផ្ដល់ជូន ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌មនុស្សធម៌ ​ការថែទាំសុខភាព អប់រំ​សង្គម(យុវជន និងកីឡា) និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

១០/ពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី ​លើការតភ្ជាប់វប្បធម៌ និងឧស្សាហកម្ម​ឌីជីថល និងនាវានុវត្តន៍ ដើម្បីប្រើប្រាស់តួនាទីសំខាន់របស់សហគមន៍អន្តរជាតិ​ក្នុងការលើក​កម្ពស់​សន្តិភាពស្ថេរភាព ​និងវិបុលភាពនៅឧបទ្វីបកូរ៉េ។

១១/លើកទឹកចិត្តឲ្យសហគមន៍អន្តរជាតិគាំទ្រគោលការណ៍មិនអត់អោនដាច់ខាតចំពោះសង្គ្រាមការធានាសន្តិសុខទៅវិញទៅមកនិងវិបុលភាពរួម និងធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងបន្តឆ្ពោះទៅរកដំណោះ​ស្រាយសន្តិភាព​ និងវប្បធម៌ថ្មី ​នៃការផ្សះផ្សានៅឧបទ្វីបកូរ៉េ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm