កម្លាំងយោធា បើកប្រតិបត្តការបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង ក្នុង​ភូមិសាស្ដ្រ​ស្រុក​កំពង់​ត្រឡាច​

2025/11/10 07:07:22 pm        258

កំពង់ឆ្នាំង៖ កម្លាំងយោធា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះបង្ក្រាប​បទ​ល្មើសនេ​សាទ​(របាំង​ស្បៃមុង) ក្នុងភូមិសាស្ត្រ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ប្រតិបត្តិការនេះ នឹង​បន្ត​ជា​រៀង​រហូតដោយត្រូវធ្វើទាំងក្នុងទន្លេសាប ព្រែក បឹង តំបន់អភិរក្ស ដែលមានបទ​ល្មើស​នេសាទ​ទាំង​នេះ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងថា៖ នៅចំណុចក្នុងឃុំកំពង់ត្រឡាច ឃុំអំពិលទឹក ស្រុក​កំពង់​ត្រឡាច​ ខេត្តកំពង់ឆ្នាំង គឺជាទីតាំងដែល​កើត​មាន​បទ​ល្មើស​របាំង​ស្បៃ​មុង​ច្រើន​ជាង​គេ​ក្នុង​ខេត្ត​ ដែលកន្លងមកកម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងទ័ពពិសេស៩១១ កង​ពល​តូច​លេខ​៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀត បានចូលរួម​សហការ​ចុះ​បង្ក្រាប​បទ​ល្មើស​នៅ​តាមដងទន្លេសាប ព្រែក បឹងបួរក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងទាំងអស់ ព្រោះ​ក្នុង​រយៈ​ពេល​នេះ ​កម្លាំងកងទ័ពកំពុងចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់។ ការដាក់​បទ​ល្មើស​នេសាទ​ មានរបាំងស្បៃមុង របាំងសាច់អួនវែងៗខុសច្បាប់ របាំងបិទភ្ជិតព្រែក ការរុញជន ឬ​រុញ​យ៉ាំង​កាវ ​ការដាក់សម្រាស់ ការឆក់ត្រជាក់ ឬឆក់ក្តៅ សុទ្ធតែជាបទល្មើ​ស​នេសាទ​ដែល​បំផ្លាញ​ពូជ​មច្ឆា​ជាតិ​ ដោយមិនអាចលើកលែងអោយបានឡើយ។ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និ​ង​កម្លាំងកងទ័ពនៃអង្គភាពផ្សេងទៀត នឹងបន្តការបង្ក្រាបបទល្មើសរបាំងសាច់អួន របាំងស្បៃមុង និង​សម្រាស់ ដូចភ្លៀងរលឹម មិនអោយកើតមានបទល្មើសធំៗ វែងៗ ក្នុងដែន​ទឹក​ខេត្ត​កំពង់ឆ្នាំង​ទៀត​ឡើយ​។

កន្លងមក កម្លាំងចម្រុះដឹកនាំដោយកម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងមន្ទីរកសិកម្ម រួម​និង​អាជ្ញាធរខេត្តស្រុកឃុំ បាន និងកំពុងបង្ក្រាបបទល្មើសសម្រាស់ បទល្មើសរបាំងសាច់អួន និងរ​បាំង​ស្បៃមុ​ងជាបន្តបន្ទាប់ ក៏ប៉ុន្តែគេសង្កេតឃើញថានៅរដូវបើកនេសាទនេះ មានបទ​ល្មើស​របាំង​ស្បៃមុ​ង​កើតឡើងជាច្រើនដែលអ្នកដាក់របាំងនេះជាអ្នកភូមិនៅក្បែរៗនោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រើកម្លាំងយោធា ជួយដល់ការងារកម្លាំងជលផល និងកម្លាំងចម្រុះ ធ្វើ​យ៉ាង​ណាបង្ក្រាបទាល់តែអស់ ដើម្បីអោយពូជត្រីទឹកសាបនៅកម្ពុជាសំបូរឡើងវិញ និង​មាន​និរន្តរ​ភាព​៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm