អង់គ្លេសបញ្ជូនក្រុមអ្នកជំនាញយោធា និងឧបករណ៍ទៅកាន់បែលហ្ស៊ិក ក្រោយប្រទះឃើញយានដ្រូននៅជិតអាកាសយានដ្ឋាន

2025/11/10 07:13:25 pm        79

ប្រធានយោធាចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេសកំពុងបញ្ជូនឧបករណ៍ និងក្រុមបុគ្គលិកជំនាញទៅកាន់ប្រទេសបែលហ្ស៊ិក បន្ទាប់ពីប្រទះឃើញយានដ្រូន នៅជិតអាកាសយានដ្ឋានមួយចំនួន។

កាលពីសប្តាហ៍មុន អាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ប្រទេសបែលហ្ស៊ិកនៅទីក្រុងព្រុចសែល និងទីក្រុងលីជ (Liege) ដែលជាអាកាសយានដ្ឋានដឹកទំនិញធំជាងគេមួយក្នុងចំណោមអាកាសយានដ្ឋានដឹកទំនិញធំជាងជាច្រើនរបស់អឺរ៉ុប ត្រូវបានបង្ខំឱ្យបិទជាបណ្តោះអាសន្ន ដោយសារតែការឈ្លានពានរបស់យានដ្រូន។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីការហោះហើររបស់យានដ្រូន មិនស្គាល់អត្តសញ្ញាណជាបន្តបន្ទាប់នៅជិតមូលដ្ឋានយោធាមួយកន្លែង ជាទីដែលអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកត្រូវបានរក្សាទុក។

លោក Richard Knighton មេបញ្ជាការកងទ័ពអាកាស ដែលជាប្រធានកងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេស បាននិយាយថា ចក្រភពអង់គ្លេសបានយល់ព្រម ដាក់ពង្រាយកម្លាំង និងឧបករណ៍របស់ខ្លួនទៅកាន់ប្រទេសបែលហ្ស៊ិកដើម្បីជួយពួកគេ បន្ទាប់ពីមានការស្នើសុំពីអាជ្ញាធរបែលហ្ស៊ិក។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឧប្បត្តិហេតុយានដ្រូននៅទូទាំងទ្វីបអឺរ៉ុបបានបង្ខំឱ្យអាកាសយានដ្ឋានមួយចំនួនផ្អាកជើងហោះហើរក្នុងពេលតែមួយ។ រុស្ស៊ីត្រូវបានស្តីបន្ទោសក្នុងករណីខ្លះ ប៉ុន្តែបែលហ្ស៊ិកមិនបាននិយាយថាអ្នកណាជាអ្នកនៅពីក្រោយប្រតិបត្តិការយានដ្រូននោះទេ។ រដ្ឋមន្ត្រីក្រសួងការពារជាតិបែលហ្ស៊ិក លោក Theo Francken បាននិយាយថា លោកជឿថាឧប្បត្តិហេតុមួយចំនួនគឺជាផ្នែកមួយនៃ ប្រតិបត្តិស្រាវជ្រាវក្នុងន័យសិក្សាពីអ្វីមួយប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        243
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        285
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        264

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm