ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាម​រច​នា​សម្ព័ន្ធ​របស់​ក្រសួង​មុខ​ងារ​សាធារណៈ នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ

2025/11/10 07:22:07 pm        236

ដើម្បី​ចូលរួម​ឱ្យ​ដំណើរ​ការ​នៃ​កា​រ​ចុះ​ធ្វើ​ជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​ក្រសួង​មុខ​ងារ​សាធារណៈ​ប្រព្រឹត្ត​ទៅ​បាន​រលូន និងទាន់ពេលវេលា ក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិនិត្យ​វឌ្ឍនភាពការងារឆ្ពោះទៅកាន់ការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈ ក្រោម​ការដឹកនាំដោយ ឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង​ជា​ប្រធានក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ។

កិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយ​មាន​ការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន និងសមាជិក នៃក្រុមការងារ​ជំរឿន​ក្រសួង​មុខ​ងារ​សា​ធារណៈ ដើម្បីធ្វើការបែងចែកតួនាទីភារកិច្ចរបស់ក្រុមការងារនីមួយៗ ដោយបាន​គិត​គូរ​ទៅ​លើ​បច្ចេកទេស និងការងារផ្សេងៗ ដែលគាំទ្រដល់ដំណើរការ នៃការធ្វើ​ជំរឿន​ម​ន្ត្រីជា​ក់​ស្តែង​របស់​ក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅទីស្តីការក្រសួងមុខងារសាធារណៈ​ និងសាលាភូមិន្ទរដ្ឋបាល។

ស្របពេលជាមួយគ្នានេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី​ជាក់​ស្ដែង​នៅ​តាម​រចនា​សម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្ដម សុខ សង្វារ រដ្ឋ​លេខាធិការ​ក្រសួង​មុខងារសាធារណៈ និងជាប្រធានក្រុមការងារ បាន និងកំពុងរៀប​ចំ​ទីតាំង​ដំណើរ​ការ​ នៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនា​សម្ព័ន្ធ​ក្រសួង​មុខងារសាធារណៈ។

សូមជូនដំណឹងដល់គ្រប់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗទៀត ដែលបម្រើការងារជាក់ស្តែង នៅតាមអង្គភាពចំណុះទីស្តីការក្រសួងមុខងារសាធារណៈ ត្រូវចូលរួមសហការអនុវត្ត និងត្រូវមកបង្ហាញខ្លួន ក្នុងពេលចុះជំរឿន តាមទីតាំង នៃអង្គភាពសាមីខ្លួនបម្រើការងារជាក់ស្តែង និងតាមកាលបរិច្ឆេទដែលបានកំណត់ ដោយភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើម) ក្នុងករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់មកនូវលិខិតឆ្លងដែន ឬប័ណ្ណមន្ត្រីរាជការ (ចេញដោយក្រសួងដែលមានបិទរូបថត)៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm