Honda និង​កីឡាករ​ត្រូវការ​អ្នកគាំទ្រ ខណៈ​កម្ពុជា​ប៉ះ​ព្រុយ​ណេ​បើកឆាក​ពាន AFF U23 យប់​នេះ​

2022/02/14 04:53:19 pm        283

​បាល់ទាត់៖ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ថា លោក និង​កីឡាករ​ត្រូវការ​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់ ខណៈ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជាត្រូវ​ជួប​ក្រុម U23 ព្រុយ​ណេនា​វេលា​ម៉ោង ៧​យប់​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ប្រកួត​ដំបូង​របស់ខ្លួនក្នុង​យុទ្ធនា​ការប្រកួត​ពានរ​ង្វាន់ AFF U23 Championship 2022 ពូ​ល A នៅ​រាជធានី​ភ្នំពេញ។

​លោក Honda បានបង្ហាញ​ក្ដី​រំពឹងថា នឹងមាន​អ្នកគាំទ្រ​ច្រើន​ចូលរួម​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន​ក្នុងការ​ប្រកួត​យប់​នេះ ទោះបី​លោក​ដឹងថា ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាកក្នុង​បរិបទ​កូ​វីដ​-១៩ តែ​កីឡាករ និង​រូបលោក​ផ្ទាល់ពិតជា​ត្រូវការ​អ្នកគាំទ្រដើម្បី​ចូលរួម​ទស្សនា គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជាក្នុងការ​ប្រកួត​ដ៏​សំខាន់​នេះ។​ ​គួរ​ដឹងថា ក្រុម​គោព្រៃ​កម្ពុជា​បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ ២៨​នាក់ចុង​ក្រោយ សម្រាប់​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះកាលពី​ថ្ងៃទី​១២ ខែកុម្ភៈ​កន្លងទៅ បន្ទាប់ពី​ហ្វឹកហាត់​ផ្ទាល់​ជាមួយ​លោក Honda បាន ៤​ថ្ងៃក្នុងនោះ​មាន​កីឡាករ​បឹងកេត ៧​នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង ៣​នាក់​, ភ្នំពេញ​ក្រោ​ន ៣​នាក់​, វិសាខា ៦​នាក់​, ព្រៃវែង ៤​នាក់​, កងយោធពល​ខេមរភូមិន្ទ ២​នាក់​, អគ្គិសនី​កម្ពុជា ២​នាក់ និង​អង្គ​រថា​យ​ហ្គឺ​រ​ម្នាក់។​

​យុទ្ធនាការ​នេះកម្ពុជា​ស្ថិតក្នុង​ពូ​ល A ជាមួយ​ហ្វីលីពីន ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ ខណៈ​ប្រកួត​ដំបូង​របស់​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជានឹងត្រូវ​ជួប​ក្រុម U23 ព្រុយ​ណេនា​វេលា​ម៉ោង ៧​យប់​នេះ ពោលគឺ​ក្រោយ​ចប់​ការប្រកួត​រវាង​ទី​ម័​រ​ខាងកើត និង​ហ្វីលីពីនដែល​នឹង​ចាប់ផ្ដើម​ការប្រកួត​នា​វេលា​ម៉ោង ៤​ល្ងាចនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដូចគ្នា។ ការប្រកួត​ទាំង ២​គូ​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News។​ ​ដោយឡែក ២​ពូ​ល​ផ្សេងទៀតក្នុងនោះ​ពូ​ល B នៅសល់​បេក្ខភាព ៣​ក្រុម​ប៉ុណ្ណោះបន្ទាប់ពី​ឥណ្ឌូនេស៊ី​ដកខ្លួន រួមមាន​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ឡាវ។ រីឯ​ពូ​ល C មាន ៣​ក្រុម​ដូចគ្នាគឺមាន​ថៃ វៀតណាម និង​សិង្ហ​បុរី។ សម្រាប់​កម្មវិធី​ប្រកួត​បន្ទាប់នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​ស្អែកគឺមាន​តែ ១​ប្រកួត​ប៉ុណ្ណោះរវាង​ក្រុម U23 ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ានៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm