កាណាដា ទទួលព្រិលធ្លាក់ដំបូងនៃរដូវរងា ដោយបង្កការប៉ះទង្គិចតាមដងផ្លូវជាង ១២០ករណី

2025/11/10 09:11:37 pm        153

ក្រសួងបរិស្ថានកាណាដា បានចេញសេចក្ដីព្រមានពីការធ្លាក់ព្រិល ដែលជាលើកដំបូងបំផុតនៃរដូវរងាឆ្នាំនេះ សម្រាប់ទីក្រុងអូតាវ៉ា និងការព្យាករពីព្រិលធ្លាក់កម្រាស់ពី ១០ ទៅ ២០សង់ទីម៉ែត្រ ជាមួយនឹងលទ្ធភាពនៃភ្លៀងធ្លាក់ត្រជាក់ដូចទឹកកក និងសំណុំទឹកកកតូចៗ នៅថ្ងៃអាទិត្យ (៩ វិច្ឆិកា) ខណៈនគរបាលខេត្ត Ontario និយាយថា ពួកគេបានឆ្លើយតបទៅនឹងការប៉ះទង្គិចតាមដងផ្លូវជាង ១២០ករណី នៅភាគខាងកើតនៃខេត្តនេះ។

ការធ្លាក់ព្រិលបានចាប់ផ្តើមដំបូងនៅព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក) ហើយត្រូវរំពឹងថា នឹងបន្តពេញមួយយប់ ដោយព្រិលធ្លាក់ខ្លាំងបំផុតកើតឡើងនៅពេលរសៀលថ្ងៃដដែល។ ក្រសួងបរិស្ថានកាណាដា និយាយថា ទីក្រុងអូតាវ៉ា ជាពិសេសនៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃទីក្រុង ក៏អាចជួបប្រទះនឹងភ្លៀងធ្លាក់ដ៏ត្រជាក់ និងដុំទឹកកកតូចៗ នៅពេលល្ងាចថ្ងៃអាទិត្យផងដែរ។

ក្រសួងនេះបានព្រមានថា ការធ្វើដំណើរអាចនឹងមានបញ្ហា ហើយកម្រិតនៃការមើលឃើញកក៏ទំនងជាធ្លាក់ចុះ ខណៈសីតុណ្ហភាពថ្ងៃអាទិត្យ នឹងធ្លាក់ដល់កម្រិតទាបបំផុត -៣អង្សាសេ និងខ្ពស់បំផុតត្រឹម -១អង្សាសេ ចំណែកខ្យល់ត្រជាក់នឹងមានសីតុណ្ហភាពនៅជិត -៧អង្សាសេ ក្នុងពេលថ្ងៃ។

ភ្ញៀវទេសចរ និងអ្នកស្រុកនៅកាណាដា កំពុងតែរីករាយនឹងព្រិលដំបូងនៃរដូវរងាឆ្នាំ២០២៥នេះ។ កាលពីឆ្នាំមុន ដានដំបូងនៃព្រិល ត្រូវបានគេមើលឃើញនៅថ្ងៃទី២៧ ខែវិច្ឆិកា និងនៅថ្ងៃទី១ ខែធ្នូ ជាមួយនឹងព្រិលកម្រាស់ស្ដើង ២,២សង់ទីម៉ែត្រ ត្រូវបានកត់ត្រា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm