នគរបាលនៅរដ្ឋធានីឥណ្ឌា ឃាត់ខ្លួនមនុស្សរាប់សិបនាក់ ក្នុងការតវ៉ាប្រឆាំងការបំពុលបរិយាកាស

2025/11/10 09:16:21 pm        90

មន្រ្តីនគរបាលឥណ្ឌា បានចាប់ឃុំខ្លួនមនុស្សរាប់សិបនាក់ អំឡុងពេលបាតុកម្មដ៏កម្រមួយនៅឯវិមាន ខ្លោងទ្វារឥណ្ឌា (India Gate) ដ៏ល្បីល្បាញនៅទីក្រុងញូវដែលី ដែលបានចេញតវ៉ាទាមទារឱ្យចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់វិបត្តិប្រចាំឆ្នាំនៃការបំពុលខ្យល់ ដែលវាយលុករដ្ឋធានីឥណ្ឌាមួយនេះ និងតំបន់ជុំវិញក្រុងដែលី។

ការតវ៉ាកើតឡើងនៅថ្ងៃអាទិត្យ (៩ វិច្ឆិកា) ដោយហ្វូងមនុស្សគ្រប់វ័យបានកាន់បដា និងស្រែកពាក្យតវ៉ា មុនពេលនគរបាលចេញប្រតិបត្តិការរារាំង។ នេះជាព្រឹត្តិការណ៍ដ៏កម្រមួយ បើទោះជាក្រុងដែលី និងតំបន់ជុំវិញរដ្ឋធានី ជួបប្រទះនឹងផ្សែងអ័ព្ទពុលបែបនេះជារៀងរាល់រដូវរងាអស់ច្រើនឆ្នាំមកហើយក្ដី។

រូបភាពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញឱ្យឃើញនគរបាលអូសក្រុមបាតុករ ដោយអ្នកខ្លះកាន់បដាសរសេរថា "ការដកដង្ហើមកំពុងសម្លាប់មនុស្ស" ខណៈអ្នកផ្សេងទៀតស្រែកពាក្យតវ៉ាដូចជា "សិទ្ធិពលរដ្ឋ ខ្យល់អាកាសបរិសុទ្ធ"។ ហ្វូងបាតុករនិយាយថា៖ ពួកគេមានបញ្ហាតែមួយគត់ នោះគឺខ្យល់បរិសុទ្ធ ដោយបញ្ហានេះបន្តអស់ច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមានវិធានការណាមួយត្រូវធ្វើឡើងនោះទេ។

សន្ទស្សន៍គុណភាពខ្យល់របស់ទីក្រុងញូវដែលី នៅថ្ងៃចន្ទនេះ ស្ថិតនៅកម្រិត ៣៤៥ ដែលត្រូវចាត់ថ្នាក់ថា "អាក្រក់ខ្លាំង" បើប្រៀបធៀបទៅនឹងការវាយតម្លៃគុណភាពខ្យល់ "ល្អ" នៅក្នុងប្រភេទពីសូន្យដល់ ៥០ និងកម្រិត "ធ្ងន់ធ្ងរ" នៅក្នុងចន្លោះពី ៤០១ ដល់ ៥០០ យោងតាមក្រុមប្រឹក្សាកណ្ដាលដែលត្រួតពិនិត្យការបំពុលបរិយាកាសរបស់ឥណ្ឌា៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        46
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        46
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm