ចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូ បាន​បង្កើត​ជា​ស្នូរ​ជួង​បំផុស​ស្មារតី​ដល់​អង្គភាព​សាធារណៈ បន្តយកចិត្តទុកដាក់​ផ្ដល់​សេវា​ជូនប្រជាជនកាន់តែល្អប្រសើរ

2025/11/10 09:27:56 pm        196

មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និង​ការ​ផ្តល់​សេវា​សាធារណៈ​របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ (កម្រិត​សាលា​មត្តេយ្យសិក្សា) ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើក​ឡើង​ពី​គោល​បំណង​សំខាន់​ៗ​ចំនួ​ន៣ចំណុចធំៗ នៃការរៀបចំសិក្ខាសាលានេះឡើង ក្នុងនោះ ទី១៖ គឺដើម្បី​ចែក​រំលែកបទ​ពិសោធល្អៗ ឧត្ដមានុវត្តន៍និងនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្ដល់​សេវា​របស់​ជ័យ​លាភី​អង្គភាព​សាលាមត្តេយ្យសិក្សា សម្រាប់ជាធាតុចូល និងជាមូលដ្ឋាននៃការគិតគូរ រៀបចំ និង​អភិវឌ្ឍអង្គភាពរបស់ខ្លួនឱ្យក្លាយទៅជាសាលាដែលមានទំនុកចិត្តពីប្រជាពលរដ្ឋនៅមូលដ្ឋាន; ទី២​៖ គឺដើម្បីជំរុញសាលាមត្តេយ្យសិក្សាទាំងអស់នៅទូទាំងប្រទេស ឱ្យចូលរួមក្នុងចលនាប្រឡងប្រណាំងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ; និងទី៣៖ គឺដើម្បីជំរុញ កៀរគរ និងលើកទឹកចិត្តដល់សហគមន៍ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍នានា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍសាលាមត្តេយ្យសិក្សា និងធានាដល់ដំណើរការផ្ដល់សេវានៅតាមសាលាមត្តេយ្យសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ថា សិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ (កម្រិតសាលាមត្តេយ្យសិក្សា) រៀបចំឡើងនាពេលនេះ នឹងផ្តល់ទស្សនទាននិងចំណេះដឹងថ្មីៗបន្ថែម ការបង្កើតទំនាក់ទំនងជាបណ្ដាញក្នុងវិស័យជាមួយគ្នា និងនៅកម្រិតដូចគ្នា ការសិក្សាស្ដីពីបទពិសោធល្អៗ ជាពិសេសការបត់បែនសម្របទៅនឹងបរិបទនិងស្ថានភាពជាក់ស្តែង ជូនដល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកទៅអភិវឌ្ឍអង្គភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ 

តាមរយៈចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ពិតណាស់ថានឹងជំរុញលើកកម្ពស់ការផ្ដល់សេវាអប់រំប្រកបដោយគុណភាព នឹងរួមចំណែកធ្វើឱ្យកុមារ និងយុវជនកម្ពុជាក្លាយជាពលរដ្ឋប្រកបដោយសមត្ថភាព និងជាទំពាំងបន្តវេន ដែលនេះសុទ្ធតែជាកត្តាក្នុងការចូលរួមកសាងមូលធនមនុស្ស ឈានទៅសម្រេចចក្ខុវិស័យ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        196
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm