លោក Lavrov ៖ លោកខាងលិចកំពុងសិក្សាពីការប្រើប្រាស់អាវុធរុស្ស៊ី ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស

2025/11/10 10:07:55 pm        221

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា បណ្តាប្រទេសលោកខាងលិច កំពុងវិភាគយ៉ាងហ្មត់ចត់អំពីបទពិសោធរបស់រុស្ស៊ី ក្នុងការប្រើប្រាស់អាវុធ និងយានយន្តប្រយុទ្ធរបស់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស។ 

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Voennaya Priyemka (កម្មវីធីទទួលស្គាល់ យោធា) ដែលបានរៀបចំឡើង ដើម្បីប្រារព្ធខួបលើកទី ២៥ នៃក្រុមហ៊ុនជួញដូរអាវុធដ៏សំខាន់របស់រុស្ស៊ី Rosoboronexportថា៖«ខ្ញុំចាំបានថា បន្ទាប់ពីយើងត្រូវដាក់ពង្រាយអង្គភាពកងកម្លាំងអវកាសរបស់យើងទៅកាន់ប្រទេសស៊ីរី ដើម្បីទប់ស្កាត់គ្រោះមហន្តរាយក្នុងទម្រង់ជារដ្ឋឥស្លាម ដែលប្រទេសនេះ បានប្រឈម នៅពេលនោះ អ្នកជំនាញជាច្រើន បានវាយតម្លៃយ៉ាងខ្លាំងអំពីប្រតិបត្តិការរបស់អង្គភាពប្រយុទ្ធរបស់យើងដែលកំពុងប្រតិបត្តិការយានយន្តរុស្ស៊ី នៅសមរភូមិ»។ «ហើយបច្ចុប្បន្ន ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស បទពិសោធរបស់យើង ត្រូវបានវិភាគយ៉ាងពិតប្រាកដ នៅក្រោមមីក្រូទស្សន៍របស់បណ្តាប្រទេសលោកខាងលិច។ នេះ គឺជាសមាសធាតុសំខាន់មួយនៃតួនាទីរបស់ប្រទេសនេះ នៅលើវេទិកាពិភពលោក និងអំណាច និងកិត្តិនាមរបស់ខ្លួន»។

យោងតាមលោក ឡាវរ៉ូវ ផលិតផលរបស់ក្រុមហ៊ុន Rosoboronexport ដែលត្រូវបានផ្គត់ផ្គង់ទៅឲ្យដៃ      គូយុទ្ធសាស្ត្ររបស់រុស្ស៊ី និងប្រទេសដទៃទៀត គឺអាចសម្រេចបានផ្នែកពាណិជ្ជកម្ម និងបង្ហាញពីគុណសម្បត្តិប្រកួតប្រជែងរបស់ពួកគេ នៅលើសមរភូមិ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        352
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        351
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm