លោក Biden ប្រាប់​លោក Putin​ ថា ការឈ្លានពាន​អ៊ុយ​ក្រែ​ន​នឹង​នាំ​ឲ្យ​មានការ​ឆ្លើយតប​វិញ​ភ្លាមៗ​

2022/02/14 10:16:32 am        625

​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin អំឡុង​ការសន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ​១​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍​ថា ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​នឹង​នាំ​ឲ្យ​មានការ​ឆ្លើយតប​វិញ​យ៉ាង​ឆាប់រហ័ស និង​ភ្លាមៗ​ពី​លោក​ខាង​លិច​។

​លោក Biden ក៏បាន​និយាយ​ដែរ​ថា ទង្វើ​បែបនេះ​នឹង​បង្ក​ឱ្យមាន​ការរង​ទុក្ខ​រីក​រាលដាល​កាន់តែខ្លាំង និង​កាត់បន្ថយ​ជំហរ​របស់​រុស្ស៊ី​ក្នុង​ពិភពលោក​។​ ​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា​ មេដឹកនាំ​រុស្ស៊ីលោក Vladimir Putin បាន​ប្រាប់​ប្រធានាធិបតី​អាមេរិកលោក Joe Biden ថា ទីក្រុង​មូ​ស្គូ​នឹង​ពិនិត្យមើល​គំនិត​ដែល​លោក​បាន​ដាក់ចេញ ដើម្បី​ដោះស្រាយ​ការអំពាវនាវ​សន្តិសុខ​របស់​រុស្ស៊ី​នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ទោះជា​យ៉ាងណា គំនិត​ទាំងនោះ​មិនបាន​ដោះស្រាយ​ក្ដីកង្វល់​សំខាន់ៗ​របស់​ទីក្រុង​មូ​ស្គូ​នោះទេ​។​ ​មេដឹកនាំ​ទាំង ​២ ​បាន​សន្ទនា​តាម​ទូរស័ព្ទ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយ​ ដើម្បី​បញ្ចៀស​អរិភាព​ទាំងឡាយ​មួយថ្ងៃ​បន្ទាប់ពី​​ក្រុង Washington និង​ស​ម្ព័ន្ធមិត្ត​របស់ខ្លួន​បាន​ព្រមាន​ថា ​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​អាច​កើត​មាននៅ​ថ្ងៃ​ណាមួយ​។

​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ខណៈ​ខ្លួន​បានបញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​ការពារ​ដែ​ន​ដី​គ្រប់​អ៊ី​ញ​របស់​អង្គការ​ណា​តូ​ (NATO) ថា រុស្ស៊ី​អាច​ឈ្លានពាន​អ៊ុយ​ក្រែ​ន​គ្រប់ពេលវេលា​ និង​អាចបង្កើត​ជា​លេស​ដ៏​គួ​រឲ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ការវាយប្រហារ​នេះ។ ​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋបាល​លោក Biden បាន​និយាយថា​ ការសន្ទនា​នេះ​គឺ​ប្រកបដោយ​វិជ្ជាជីវ និង​មាន​សារៈសំខាន់ក្នុងការ​វែកញែក​គ្រប់​បញ្ហា​ទាំងអស់ ដែល​សហរដ្ឋអាមេរិក​បានលើកឡើង​ជា​សាធារណៈ ប៉ុន្តែ​បាន​បន្ថែមថា​ ពុំមាន​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​ទេ​។ ​ប្រភព​ដដែល​នោះបាន​និយាយថា គេ​នៅតែ​មិនទាន់​ច្បាស់​ថា ​តើលោក Putin មាន​ឆន្ទៈ​ក្នុងការ​ស្វែងរក​ផ្លូវ​ការទូត ​ឬ​អត់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1077
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        526
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm