Kieran Trippier ស៊ុត​ហ្វ្រី​ឃី​ក​ឲ្យ Newcastle យកឈ្នះ Aston Villa ឡើង​ផុត​តំបន់​គ្រោះថ្នាក់ ៤​ពិន្ទុ​

2022/02/14 05:28:44 pm        80

​បាល់ទាត់៖ ​ក្រុម​អ្នកមាន​ថ្មី Newcastle United បាន​ឡើង​ផុតពី​តំបន់​ដែល​ត្រូវ​កាត់ចោល​នៅ​ក្របខណ្ឌ English Premier League ៤ពិន្ទុ​បន្ទាប់ពី​យកឈ្នះ Aston Villa ១-០​។ ​​ខ្សែការពារ​ស្លាប​ស្តាំ​អង់គ្លេស​ដែល​ទើប​ផ្ទេរ​ពី Atletico Madrid តម្លៃ ១២លាន​ផោន Kieran Trippier គឺជា​អ្នក​ស៊ុត​បាល់​ពិន័យ​ហ្វ្រី​ឃី​កយ៉ាង​ល្អ​នៅ​នាទី​ទី៣៥ ដែលជា​គ្រាប់​ជ័យជំនះ​សំរាប់ Newcastle ក្នុង​សប្តាហ៍​ទី២៣ របស់ខ្លួន​។

​​ជ័យជំនះ​នេះ​ធ្វើឱ្យ Newcastle ឈរ​លេខ ១៧ តែ​គំលាត​ពី​តំបន់​គ្រោះថ្នាក់ ៤ពិន្ទុដែលមាន Norwich City​។ ​​ងាក​មក​លទ្ធផល​ផ្សេងទៀត Tottenham Hotspur បន្ត​ដុនដាបក្រោយ​ចាញ់ Wolverhampton ២-០ ក្នុង​ទឹកដី​ខ្លួនឯង​។ ​​ពីរ​គ្រាប់​ក្នុង​វគ្គ​ទី១ ដោយ Raul Jimenez និង Leander Dendoncker គ្រប់​គ្រាន់​ឱ្យ Wolves យកឈ្នះ​ក្នុង​សប្តាហ៍​ទី២៣ របស់ខ្លួន​ឡើងមក​ឈរ​លេខ៧ ពីលើ Tottenham Horspur វិញ​។ ​ដោយឡែក​សំរាប់ Spurs ដែល​ដឹកនាំ​ដោយ​លោក Antonio Conte នៅពេលនេះ​ចាញ់ ៣ប្រកួត​ជាប់​គ្នា​ក្នុង​លី​គជា​លើកដំបូង​ក្នុង​អាជីព ​របស់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះតាំងពី​ដឹកនាំ​នៅ Atalanta នៅ​ឆ្នាំ២០០៩​។

​​ចំណែកឯ​ហង្ស​ក្រហម Liverpool បាន​បន្ត​ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Manchester City ៩ពិន្ទុ​ដដែល​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Burnley ១-០ ដោយ​គ្រាប់​បាល់​របស់ Fabinho​។ ​​ក្រុម​របស់លោក Jurgen Klopp នៅពេលនេះ​ប្រកួត​តិចជាង Manchester City ១ប្រកួត ខណៈ​នាំ​មុខដាច់​ក្រុម​លេខ ៣ តោ​ខៀវ Chelsea ៧ពិន្ទុ​។ ​​រីឯ Burnley បន្ត​ឈរ​បាត​តារាង​មាន​ត្រឹម ១៤ពិន្ទុ​ពី​ការប្រកួត ២១លើក​។ មួយគូ​ចុងក្រោយ​គឺ Leicester City ទទួល West Ham បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើគ្នា ២-២​។ ​Leicester City ឡើងមក​លេខ ១១ មាន ២៧ពិន្ទុ​ ខណៈ West Ham បន្ត​ឈរ​លេខ ៤ មាន ៤១ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm