ដាណឺម៉ាក នឹងដាក់បម្រាមមិនឲ្យប្រើបណ្ដាញសង្គម សម្រាប់ក្មេងអាយុក្រោម ១៥ឆ្នាំ

2025/11/10 11:34:23 pm        74

រដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានយល់ព្រមអនុវត្តលក្ខខណ្ឌអាយុអប្បបរមា ១៥ឆ្នាំ សម្រាប់ការប្រើប្រាស់បណ្ដាញសង្គមមួយចំនួន។

ផែនការដែលដឹកនាំដោយក្រសួងឌីជីថលនីយកម្ម នឹងកំណត់អាយុ សម្រាប់ការចូលប្រើបណ្ដាញសង្គម ខណៈដែលអនុញ្ញាតឲ្យឪពុកម្តាយមួយចំនួន យល់ព្រមឲ្យកូនរបស់ពួកគេ ប្រើប្រាស់បណ្ដាញសង្គម ចាប់ពីអាយុ ១៣ឆ្នាំ។

សារព័ត៌មានបានរាយការណ៍ថា នីតិវិធីនេះ នឹងក្លាយជាវិធានការមួយ ក្នុងចំណោមវិធានការដ៏ទូលំទូលាយបំផុត ដែលរដ្ឋាភិបាលសហភាពអឺរ៉ុប បានធ្វើឡើង ដើម្បីដោះស្រាយការព្រួយបារម្ភ អំពីការប្រើប្រាស់បណ្ដាញសង្គម ក្នុងចំណោមមនុស្សវ័យជំទង់ និងកុមារតូចៗ។  

ក្រសួងឌីជីថលនីយកម្ម បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូង នៅសហភាពអឺរ៉ុប ដាណឺម៉ាកឥឡូវនេះ កំពុងបោះជំហានដំបូងឆ្ពោះទៅរកការកំណត់អាយុលើបណ្ដាញសង្គម។ វិធានការនេះ ត្រូវបានធ្វើឡើង ដើម្បីការពារកុមារ និងយុវជននៅក្នុងពិភពឌីជីថល»។

រដ្ឋមន្ត្រីកិច្ចការឌីជីថលនៃប្រទេសដាណឺម៉ាក លោកស្រី Caroline Stage Olsen បាននិយាយថា វេទិកាអនឡាញ បានរីករាលដាលក្នុងចំណោមកុមារ ដោយលោកស្រីបានកត់សម្គាល់ថា ៩៤ភាគរយនៃក្មេងអាយុក្រោម ១៣ឆ្នាំ និងជាងពាក់កណ្តាលនៃក្មេងដែលមានអាយុក្រោម ១០ឆ្នាំ មានគណនីបណ្ដាញសង្គមរួចហើយ៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm