សហភាពអាហ្វ្រិកអំពាវនាវឲ្យមានវិធានការបន្ទាន់ នៅប្រទេសម៉ាលីដែលរងគ្រោះដោយការបះបោរ

2025/11/11 01:12:36 am        110

សហភាពអាហ្រ្វិកបានអំពាវនាវឲ្យមានការឆ្លើយតបបន្ទាន់ជាអន្តរជាតិ ក្នុងនោះរួមទាំងការចែករំលែកព័ត៌មានសម្ងាត់ផងដែរ ដើម្បីដោះស្រាយស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសម៉ាលី ជាទីដែលក្រុមបះបោរកំពុងរាំងខ្ទប់ប្រេងឥន្ធនៈ និងចាប់ជំរិតជនបរទេស។

ក្រុមជីហាដនិយមដែលមានទំនាក់ទំនងជាមួយអាល់កៃដា ជាក្រុមសកម្មនៅក្នុងតំបន់ Sahel របស់អាហ្វ្រិកខាងលិច បានរារាំងការនាំចូលប្រេងឥន្ធនៈ ចាប់តាំងពីខែកញ្ញា ដោយវាយប្រហារក្បួនរថយន្តដឹកប្រេង ហើយបង្កើតឲ្យមានការខ្វះខាតដែលជំរុញឲ្យសាលារៀន និងអាជីវកម្មបិទទ្វារ។

ការបង្ហាញកម្លាំងចុងក្រោយបង្អស់របស់ក្រុមនេះ គឺក្រុម Jama'at Nusrat al-Islam wal-Muslimin បានធ្វើឲ្យមានក្ដីបារម្ភ ដែលថា នៅទីបំផុត ក្រុមនេះអាចនឹងព្យាយាមដាក់ការគ្រប់គ្រងរបស់ខ្លួន លើប្រទេសដែលគ្មានព្រំដែនសមុទ្រមួយនេះ។ ប្រទេសលោកខាងលិច ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអ៊ីតាលីផងដែរ កំពុងជំរុញឲ្យពលរដ្ឋរបស់ខ្លួនចាកចេញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ (ទី៩ ខែវិច្ឆិកា) លោក Mahmoud Ali Youssouf ប្រធានគណៈកម្មការសហភាពអាហ្រ្វិក បានសម្តែង «ក្ដីបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពសន្តិសុខដែលកាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសម៉ាលី ដែលក្រុមភេរវករបានបិទខ្ទប់ ដោយបានរំខានដល់លទ្ធភាពផ្គត់ផ្គង់សំខាន់ៗ និងធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើងៗ សម្រាប់ប្រជាជនស៊ីវិល»។

លោកបាននិយាយថា គួរតែមាន «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មានសម្ងាត់ និងការគាំទ្រប្រកបដោយនិរន្តរភាព» សម្រាប់ប្រទេសនៅក្នុងតំបន់ Sahel ដែលរងផលប៉ះពាល់ដោយអំពើជ្រុលនិយម។ ហើយលោកក៏បានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវជនជាតិអេហ្ស៊ីប ៣នាក់ ដែលលោកបាននិយាយថា ត្រូវបានចាប់ពង្រត់នាពេលថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm