វិមានក្រឹមឡាំងបញ្ជាក់ថា ខ្លួនចង់ឲ្យសង្គ្រាមបញ្ចប់ ប៉ុន្តែដំណើរការសន្តិភាព «ជាប់គាំង»

2025/11/11 01:15:22 am        93

វិមានក្រឹមឡាំង នាថ្ងៃចន្ទ (ទី៩ ខែវិច្ឆិកា) បានឲ្យដឹងថា ខ្លួនចង់ឲ្យសង្រ្គាមអ៊ុយក្រែនឈនដល់ទីបញ្ចប់យ៉ាងឆាប់តាមដែលអាច ប៉ុន្តែថា កិច្ចប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះ បានជាប់គាំង។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយតបទៅនឹងការកត់សម្គាល់ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមកពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ថា៖ «ខ្ញុំគិតថា យើងយល់ស្របគ្នាថា សង្រ្គាមនឹងបញ្ចប់ក្នុងពេលអនាគតដ៏ខ្លី»។

លោក Peskov ដែលផ្ដល់ព័ត៌មានទៅកាន់អ្នកសារព័ត៌មាន បានរំលឹកឡើងវិញនូវគោលជំហររបស់វិមានក្រឹមឡាំងថា សង្រ្គាមអាចបញ្ចប់នៅពេលដែលរុស្ស៊ីសម្រេចបាននូវគោលដៅរបស់ខ្លួន ហើយខ្លួនចង់ធ្វើបែបនេះ តាមមធ្យោបាយនយោបាយ និងការទូត។ ហើយដោយបានបន្ទោសលើអ៊ុយក្រែន លោកបានបញ្ជាក់ថា៖ «ប៉ុន្តែបច្ចុប្បន្នមានការផ្អាក។ ស្ថានភាពត្រូវបានជាប់គាំង។ ដំណើរការត្រូវបានជាប់គាំង មិនមែនដោយសារកំហុសរបស់យើងទេ»។

អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខប្រទេសនេះ ច្រានចោលការចោទប្រកាន់របស់ទីក្រុងមូស្គូ ដែលថា ខ្លួនកំពុងរារាំងកិច្ចប្រឹងប្រែងសន្តិភាព។ គ្មានការចរចាទល់មុខគ្នា រវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើងឡើយ ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា។

លោក Trump បានព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ឲ្យជួបប្រជុំគ្នា ប៉ុន្តែវិមានក្រឹមឡាំង បានលើកឡើងថា ជំនួបកំពូលបែបនេះ អាចធ្វើឡើងតែនៅទីក្រុងមូស្គូប៉ុណ្ណោះ ជាលក្ខខណ្ឌដែលលោក Zelenskiy បដិសេធ។ លោកបាននិយាយម្តងហើយម្តងទៀតថា លោកមិនជឿថា លោក Putin មានភាពប្រាកដប្រជា ក្នុងការស្វែងរកសន្តិភាពនោះឡើយ។ តែលោក Peskov បានប្រាប់ថា គឺជាទីក្រុងគីវទៅវិញទេ ដែលមិនចង់បន្តកិច្ចសន្ទនា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        244
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        286
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        265

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm