របប​យោធា​មី​យ៉ាន់​ម៉ា​ប្រារព្ធ​ពិធី​ដង្ហែ​ក្បួន​នៅ​ថ្ងៃ​ឈប់សម្រាក​ដ៏​ធំ និង​ប្រកាស​ដោះលែង​អ្នកទោស

2022/02/14 05:40:29 pm        918

​មី​យ៉ាន់​ម៉ា៖ របប​យោធា​មី​យ៉ាន់​ម៉ា​បាន​បង្ហាញ​កម្លាំង​យោធារ​បស់​ខ្លួន​ ជាមួយ​នឹង​ក្បួន​ដង្ហែ​ក្នុង​រដ្ឋធានី Naypyitaw កាលពី​ថ្ងៃ​សៅរ៍ ដោយ​មេដឹកនាំ​របស់​ខ្លួន​លោក Min Aung Hlaing បាន​ការពារ​រដ្ឋប្រហា​រ​កាលពី​ឆ្នាំមុន​ជា​ការ​ចាំបាច់​ ដើម្បី​ការពារ​ប្រទេស​ពី​ស​ត្រូវ​ទាំង​ក្នុងស្រុក និង​បរទេស​។

​ការ​ប្រារព្ធ​ទិវា​សហភាព​មី​យ៉ាន់​ម៉ា ​(Myanmar's Union Day) ដែលជា​ការ​រំលឹក​ឯករាជ្យ​ពី​ការគ្រប់គ្រង​អាណានិគម​អង់គ្លេស​ក្នុង​ឆ្នាំ១៩៤៧ រដ្ឋាភិបាល​ក៏បាន​ប្រកាស​ថា ​អ្នកទោស​ចំនួន ៨១៤​នាក់​នឹង​ត្រូវ​បាន​លើកលែងទោស​។ ការលើកលែងទោស​ត្រូវ​បានផ្តល់​ជា​ញឹកញាប់​នៅ​ថ្ងៃ​ឈប់សម្រាក​សំខាន់ៗ​។ ភ្លាមៗ​នោះគេ​មិន​ច្បាស់​ទេ​ថា តើ​លោក Sean Turnell ទីប្រឹក្សា​សេដ្ឋកិច្ច​ជនជាតិ​អូស្ត្រាលីរបស់​មេដឹកនាំ​មី​យ៉ាន់​ម៉ា ដែល​ត្រូវបាន​ទម្លាក់​ពីតំណែង​គឺលោកស្រី Aung San Suu Kyi និង​ដែល​ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​ជាង​មួយឆ្នាំ​នោះ ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​លើកលែងទោស​ដែរ​ ឬ​អត់​នោះទេ​។​

​នៅថ្ងៃនោះ​បានចាប់ផ្តើម​ដោយ​មានការ​កាត់ផ្ដាច់​ប​ណ្ដា​ញ​អ៊ីនធឺណិត​នៅតាម​ទូរស័ព្ទ​ចាប់ពី​ម៉ោង ៤.០០ព្រឹក​ម៉ោង​ក្នុងស្រុកជាមួយនឹង​ក្បួន​ដង្ហែ​របស់​អង្គភាព​កងទ័ព និង​មន្ត្រីរាជការបានធ្វើ​ឡើង​នៅពេល​ព្រឹក​។ ព្រឹត្តិការណ៍​នោះ​ក៏មាន​ការចូលរួម​ផងដែរ​ពី​គណៈប្រតិភូ​មកពី​រដ្ឋ Karen, រដ្ឋ Chin និង​រដ្ឋ Kayah របស់​មី​យ៉ាន់​ម៉ា ជា​កន្លែង​ដែល​ជម្លោះ​ប្រដាប់អាវុធ​ប្រឆាំងនឹង​ជនជាតិភាគតិច និង​យោធា​ផ្ទុះឡើង​។​ ក្រុម​សាច់ញាតិ​បាន​ឈរ​រង់ចាំ​នៅ​ខាងក្រៅ​ពន្ធនាគារ Insein ក្នុង​ទីក្រុង Yangon បន្ទាប់ពី​សារព័ត៌មាន​បាន​រាយការណ៍​ថា ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា​បានប្រកាស​លើកលែងទោស​ដល់​អ្នកទោស​ជាង ៨៦០​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm