អតីតសកម្មជនគណបក្សដទៃ សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ក្នុងស្រុកឱរ៉ាល់

2022/02/14 05:42:47 pm        193

កំពង់ស្ពឺ៖ អតីតសកម្មជនគណបក្សនយោបាយនានាជាង១០០នាក់ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេទាំងនោះ អស់ជំនឿចំពោះមេដឹកនាំគណបក្សរបស់ខ្លួនពូកែតែនិយាយ និងសន្យាតែមិនពូកែធ្វើ ខណៈបក្សប្រជាជនកម្ពុជា បានសន្យាហើយធ្វើ និងអភិវឌ្ឍន៍ពិតនៅក្នុងភូមិ ឃុំរបស់ពួកគេជាបន្តបន្ទាប់។

នៅក្នុងពិធីប្រកាស​បញ្ចូល​សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន១១៨នាក់ នាថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានថ្លែថា បងប្អូនដែលជាអតីត​សកម្មជន​របស់​គណបក្សសង្រ្គោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) គណបក្សហ៊្វុនស៊ិនប៉ិច និង​គណបក្សមួយចំនួនទៀត ​បានសម្រេចចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេ​មើលឃើញ​ពីភាពដឹកនាំពិតប្រាកដរបស់គណបក្សប្រជាជន។

ឯកឧត្តម បានបន្តទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ មានមន្រ្តី និងសកម្មជនគណបក្សដទៃទៀត បានសម្រេចចូលរួមជីវភាពនយោបាយជាមួយ គណបក្ស​ប្រជាជនកម្ពុជា​ជាបន្តបន្ទាប់ ​ជាក់ស្តែងដូចថ្ងៃនេះជាដើម ពួកគេបានមកដោយស្រេច​តែចិត្ត​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​នោះឡើយ ​ដោយសារតែពួកគាត់បានឃើញការសន្យាពិត និយាយពិត និងធ្វើពិត ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានរស់នៅជាមួយប្រជាជនជានិច្ច ខណៈប្រទេសជាតិមានទុក្ខលំបាកដូចករណីជួបប្រទះ និងបញ្ហាកូវីដ១៩ ជាដើមនោះ។

ឯកឧត្តម យឿន យឿត បានលើកឡើងថា ​តាមរយៈ​សមិទ្ធផល​ដែល​គណបក្សបន្សល់​ទុក​រយៈពេល ៤៣ ឆ្នាំកន្លងមកនេះ ​គឺផ្ដើមពីជ័យជម្នះ៧មករា ដែលគណបក្សប្រជាជនកម្ពុជា​ បាន​សម្រេចនូវ​ការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ​ដោយពុំអាចនឹកស្មានដល់។

ឯកឧត្តម បានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពី​សមរភូមិ​នៃសង្គ្រាមដ៏​រ៉ាំរ៉ៃ​ ពីការ​បែកបាក់ជាតិ​ និងការបែងចែកទឹកដី ​ពីគំនរផេះផង់ ទៅជាទឹកដីដែល​មាន​សន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលធ្វើ​ឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាង​សុខដុមរមនា​ ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញតែ​មួយ និ​ង​ម្លប់​ដ៏​ត្រជាក់​នៃអង្គព្រះមហាក្សត្រ។

ឯកឧត្តម បានបញ្ជាក់ថា ការ​បញ្ចូល​សមាជិកថ្មីនេះ ​ដើម្បី​ព​ង្រឹង និងបង្កើន​ការ​ត្រៀម​លក្ខណៈ​សម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ​នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm