ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់​សិស្សានុសិស្ស

2025/11/11 04:09:44 pm        301

លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនការងារ នគរបាលសណ្តាប់ធ្នាប់ និង​ចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ ចុះ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អប់រំ​អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ផ្លូវ យ៉ាងទូលំទូលាយ ជូនដល់លោកគ្រូ អ្នកគ្រូ និងជាពិសេសគឺ សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់។

​យុទ្ធនាការ​អប់រំ​ដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ជំរុញការយល់ដឹង និង​ពញ្ញាក់ស្មារតីដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យបានជ្រួតជ្រាបកាន់តែច្បាស់​អំពីបទប្បញ្ញត្តិ និង​កាតព្វកិច្ចក្នុងការចូលរួម គោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ មុនពេល និង​អំឡុង​ពេល​ធ្វើ​ដំណើរ​។

ខ្លឹមសារសំខាន់ៗនៃការផ្សព្វផ្សាយ រួមមាន​ការណែនាំអំពី ការពាក់មួកសុវត្ថិភាព ឱ្យ​បាន​ត្រឹម​ត្រូវ​ទាំង​អ្នកបើកបរ និងអ្នករួមដំណើរ សម្រាប់យានយន្តគ្រប់ប្រភេទ ជាពិសេសម៉ូតូ។ ​ការពន្យល់អំពី សញ្ញា​ចរាចរណ៍ ផ្សេងៗ និងសារៈសំខាន់នៃការគោរពតាមសញ្ញាទាំងនោះ។ ​ការណែនាំឲ្យចេះ ប្រើ​ប្រាស់​ផ្លូវ ប្រកបដោយការប្រុងប្រយ័ត្ន និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ ​ការ​លើក​ឡើង​ពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ​។ ​​ការណែនាំឲ្យចៀសវាង ពីការបើកបរក្នុងល្បឿនលឿន និងការបើកបរពេលមាន ជាតិ​អាល់​កុល​ នៅក្នុងខ្លួន និងផ្សព្វផ្សាយអំពី គ្រោះថ្នាក់ និងគុណវិបត្តិ ដែលបណ្តាលមកពី សារធាតុ​ញៀន​។

​លោកឧត្តមសេនីយ៍ត្រី នូវ តាល់ បានសង្កត់ធ្ងន់ថា សិស្សានុសិស្សគឺជា ទំពាំងស្នងឫស្សី ហើយ​ការ​យល់ដឹង និងការចូលរួមគោរពច្បាប់ចរាចរណ៍ចាប់តាំងពីពេលឥឡូវនេះ គឺជាមូលដ្ឋា​ន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ដែលបណ្ដាល​មក​ពី​ការ​ធ្វេស​ប្រហែស ​និងកង្វះការយល់ដឹង៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm