សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ឈ្នះជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១

2025/11/11 04:47:47 pm        218

សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៨៧ ដែលកាលពីដីមមានឈ្មោះថា សាលាមត្តេយ្យក្រុង រហូតមកដល់ឆ្នាំ២០២២ សាលាត្រូវបានប្ដូរឈ្មោះមកជា សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ។ សាលាមានទីតាំងស្ថិតនៅលើវិថីកោះពស់ ក្រុមទី១៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន សាលាស្ថិតក្រោមការគ្រប់គ្រងនិងដឹកនាំដោយលោកស្រី គល់ សុភាព ជានាយិកា មានបុគ្គលិកសរុបចំនួន ១៧នាក់ (ស្រី១៥នាក់)។  សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃនិងទទួលស្គាល់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១ (សម្រាប់កម្រិតមត្តេយ្យសិក្សា)។

សមិទ្ធផលលេចធ្លោជាច្រើនដែលសាលាទទួលបាន រួមមាន៖ (១) ពាន «សម្ដេចតេជោសែន» ជាសាលាស្អាតចំណាត់ថ្នាក់លេខ១ ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា (២) ពានរង្វាន់សាលាមត្តេយ្យសិក្សាស្តង់ដាគំរូ ឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា និង (៣) ពាន «អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១ របស់រាជរដ្ឋាភិបាល។ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ សាលាមានអគារ០៣ខ្នង ស្មើនឹង០៧បន្ទប់ មាន១៣ថ្នាក់ (ថ្នាក់កម្រិតទាប ថ្នាក់កម្រិតមធ្យម និងកម្រិតខ្ពស់) ចែកចេញជា២វេនដាច់ដោយឡែក ដែលមានសិស្សសរុប៧២៦នាក់ (ស្រី៣៥៧នាក់)។

ក្នុងដំណើទស្សនកិច្ចនៅសាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ព្រមទាំងគណៈប្រតិភូ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលនិងអបអរសាទរជាមួយលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសហគមន៍មាតាបិតាសិស្ស រួមទាំងអាជ្ញាធរ ដោយបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់ ដែលមានឆន្ទៈខ្ពស់ក្នុងការដឹកនាំ រួមគ្នាគាំទ្រដល់ការអភិវឌ្ឍសាលារៀន ឈានទៅដល់ការផ្ដល់សេវាអប់រំល្អប្រសើរជូនដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន រហូតបានក្លាយទៅជាម្ចាស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១ (សម្រាប់កម្រិតមត្តេយ្យសិក្សា)។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺបានបង្ហាញពីឆន្ទៈ មនសិការ និងឧត្ដមភាពមន្ត្រីរាជការ ក្នុងការបម្រើសេវាសាធារណៈបានល្អប្រសើរស្របតាមទស្សនៈនិងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សដ៏មានសមត្ថភាពជូនសង្គមជាតិយើងបន្តទៅអនាគត។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm