នគរបាលឥណ្ឌា បើកការស៊ើបអង្កេតក្រោមច្បាប់ភេរវកម្ម ក្រោយមនុស្សមួយចំនួនស្លាប់ក្នុងហេតុការណ៍ផ្ទុះរថយន្ត

2025/11/11 06:08:21 pm        97

បណ្តាញទូរទស្សន៍ក្នុងស្រុកជាច្រើនបានរាយការណ៍នៅថ្ងៃអង្គារ (១១ វិច្ឆិកា) នេះដោយសម្អាងដល់នគរបាលថា សមត្ថកិច្ចឥណ្ឌា កំពុងបើកការស៊ើបអង្កេតករណីផ្ទុះរថយន្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបានសម្លាប់មនុស្សជាច្រើននាក់ នៅក្នុងរដ្ឋធានីញូវដែលី ក្រោមច្បាប់ដ៏តឹងរ៉ឹងដែលប្រើដើម្បីប្រយុទ្ធប្រឆាំងនឹង "អំពើភេរវកម្ម"។

ច្បាប់នេះហៅថា ការរារាំងសកម្មភាពមិនស្របច្បាប់ ដែលជាច្បាប់ប្រឆាំងអំពើភេរវកម្មដ៏សំខាន់របស់ឥណ្ឌា ហើយត្រូវបានប្រើដើម្បីស៊ើបអង្កេត និងកាត់ទោសអំពើដែលទាក់ទងនឹង "ភេរវកម្ម" និងសកម្មភាពទាំងឡាយណាដែលគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពរបស់ប្រទេស។

គួរឱ្យដឹងថា ហេតុការណ៍ផ្ទុះរថយន្តមួយកើតឡើងនៅជិតបន្ទាយ Red Fort ដ៏ប្រវត្តិសាស្ត្រ កាលពីល្ងាចថ្ងៃចន្ទ បានសម្លាប់មនុស្សយ៉ាងតិច ១០នាក់ និងរងរបួស ២០នាក់ ដែលជាការផ្ទុះដ៏កម្រនៅក្នុងទីក្រុងដែលមានមនុស្សជាង ៣០លាននាក់រស់នៅ ហើយត្រូវការពារយ៉ាងតឹងរ៉ឹងបំផុត។ នគរបាលនិយាយថា រថយន្តមួយគ្រឿងនោះកំពុងតែបើកយឺតៗដោយត្រូវឈប់ចាំភ្លើងស្តុបចរាចរណ៍ រួចក៏បានផ្ទុះនៅមុនម៉ោងក្នុងស្រុក ៧យប់ ចំណែករថយន្តនៅក្បែរនោះក៏រងការខូចខាតយ៉ាងដំណំផងដែរ ។

ការផ្ទុះនេះបានបន្សល់ទុកនូវសាកសពខ្ទេចខ្ទីរាយប៉ាយ និងកម្ទេចកម្ទីរថយន្តលើដងផ្លូវដែលមានការកកស្ទះ នៅជិតស្ថានីយ៍រថភ្លើងក្រោមដីក្នុងសង្កាត់ដ៏ចំណាស់នៃទីក្រុងញូវដែលី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហព័ន្ធ លោក Amit Shah បាននិយាយកាលពីថ្ងៃចន្ទថា "គ្រប់ជ្រុងទាំងអស់" កំពុងត្រូវបានស៊ើបអង្កេត ហើយភ្នាក់ងារសន្តិសុខនឹងឈានដល់ការសន្និដ្ឋានមួយក្នុងពេលឆាប់ៗនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        83
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm