មន្ត្រី​អ៊ីរ៉ង់​៖ ​ការចរចា​នុយក្លេអ៊ែរ​កាន់តែ​លំបាក​ខ្លាំង ខណៈ​លោក​ខាង​លិច​មិន​អើពើ​សោះនឹង​ការ​ផ្ដួចផ្ដើម​គំនិត​ថ្មី

2022/02/14 11:14:44 am        405

​​អ៊ីរ៉ង់៖ មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​អ៊ីរ៉ង់​បាននិយាយ​នៅ​ថ្ងៃ​ចន្ទនេះ​ថា ការរីកចម្រើន​ក្នុងការ​ពិភាក្សា​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយ​ក្ល​អ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥​ កំពុង​ឈានទៅរក​ពេលវេលា​កាន់តែ​លំបាក​ខ្លាំង ខណៈ​មហាអំណាច​លោកខាងលិច​មិន​អើពើ​ទាល់តែ​សោះ នឹង​ការផ្ដួចផ្ដើម​គំនិត​ថ្មីៗ​។

​ការចរចា​ដោយ​ប្រយោល​នៅក្នុង​ប្រទេស​អូទ្រីសរវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិកបានចាប់ផ្ដើម​ឡើងវិញ​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​សម្រាក​រយៈពេល​ ១០​ថ្ងៃ​។​ ក្រុម​គណៈប្រតិភូ​បាន​និយាយ​ថា ការចរចា​នានា​បា​ន​បង្កើត​ឲ្យ​មាន​ភាព​រីកចម្រើន​មាន​កំណត់​ ចាប់​តាំងពីការពិភាក្សា​ទាំងនោះ​បាន​ចាប់ផ្ដើម​ឡើង​វិញ​កាលពី​ខែ​វិច្ឆិកា បន្ទាប់ពី​បាន​ផ្អាក​រយ​ពេល​ ៥​ខែ​ដោយសារ​ការបោះឆ្នោត​ជ្រើស​តាំង​ប្រធានាធិប​តី​ប្រកាន់​តឹង​របស់​លោក Ebrahim Raisi​។​ ​លោក Ali Shamkhani លេខា​នៃ​ឧត្ដមក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អ៊ីរ៉ង់​ បាននិយាយ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា ការងារ​របស់​ក្រុម​អ្នកចរចា​អ៊ីរ៉ង់ឆ្ពោះ​ទៅរក​ការរីកចម្រើន កំពុង​ឈាន​ទៅ​រក​ពេលវេលា​កាន់តែ​លំបាក​ខ្លាំង​គ្រប់​ពេល​ទាំងអស់ ខណៈដែល​ភាគី​លោកខាងលិចមិន​អើពើ​សោះ​ទៅនឹង​គំនិត​ផ្ដួចផ្ដើម​នានា ​ដើម្បី​បញ្ចៀស​ការប្ដេជ្ញាចិត្ត​រប​ស់​ខ្លូន​។​

​កិច្ចព្រមព្រៀង​នេះ​បានដាក់​កំហិត​លើ​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដែល​បន្ថែម​ពេលវេលា​ដែល​ទីក្រុង​តេ​អេ​រ៉ង់​ត្រូវ​ការផលិត​សារធាតុ​ហ្វូ​ស៊ី​ល​គ្រប់គ្រាន់​ សម្រាប់​ការផលិត​គ្រាប់បែកនុយក្លេអ៊ែរ ប្រសិនបើ​ខ្លួន​ជ្រើសរើសយ៉ាងហោចណាស់​រយៈពេល​ ១ឆ្នាំពី​ប្រហែល​ពីរ​ទៅ​បី​ខែ​។ ក្រុម​អ្នកជំនាញ​ភាគច្រើន​និយាយថា ​ពេលនេះ​ខ្លី​ជាង​ពេលដែល​កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        112
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        150
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm