សមាគមមិត្តភាពកម្ពុជា-ចិន ក្រុមបញ្ញវន្តជាន់ខ្ពស់ និងក្រុមអ្នកសារព័ត៌មានកម្ពុជា-ចិន ធ្វើបាថកថាពីផែនការអភិវឌ្ឍរបស់ចិនក្នុងយុគសម័យថ្មី ដើម្បីបង្កើតឱកាសថ្មីដល់កម្ពុជា

2025/11/11 07:17:11 pm        228

ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ចិន ក្រុមបញ្ញវន្តជាន់ខ្ពស់ និងក្រុមអ្នកសារព័ត៌មានកម្ពុជា-ចិន ចំនួន​៦រូប បានរួមគ្នារៀបចំបាឋកថាឈ្វេងយល់ពី “ផែនការ៥ឆ្នាំ លើកទី១៥ ៖​ប្រទេស​ចិន​ក្នុង​យុគ​សម័យ​ថ្មី បង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា” ។

ក្នុងវេទិការៀបចំឡើងដោយសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌលកម្ពុជា ដើម្បី​សិក្សារស្រាវជ្រាវផ្លូវសូត្រសមុទ្រ និងវិទ្យុមិត្តភាពកម្ពុជា-ចិន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោកស្រី Liang Wei ប្រធានមជ្ឈ​មណ្ឌល​សិក្សា​កម្ពុជា​នៃ​បណ្ឌិត្យ​សភា​សង្គម​នៃ​ភូមិភាគ​ស្វយ័ត​ក្វាងស៊ី បានឲ្យដឹងថា ផែនការ៥ឆ្នាំលើកទី១៥ នឹងផ្តល់​កាលា​នុវត្ត​ភាព​ដល់​កម្ពុជា​រួម​មាន ទី១. ពង្រីកការបើកចំហយ៉ាងសកម្ម, ទី២. ជំរុញពាណិជ្ជកម្មដោយការច្នៃប្រឌិត, ទី៣. បង្កើន​ការ​វិនិយោគិនចិននៅកម្ពុជា និង៤. ពន្លាតកិច្ចសហប្រតិបត្តិការរវាងប្រជាជន និង​ប្រជា​ជន​កម្ពុជា ​និងប្រជាជនចិន ។

លោក​បណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវ ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បាន​រំលេច​ថា “ផែនការ៥ឆ្នាំលើកទី១៥” នឹងរួម​ចំណែក​បង្កើន​លទ្ធភាព​កាន់​តែខ្លាំ​ង​ដល់​សេដ្ឋ​កិច្ច​កម្ពុជា​ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសទាំងពីរ លើទម្រ​នៃ​យន្ត​ការ​ដែល​មាន​ស្រាប់​ក្នុង​នាមជាមិត្តដែកថែប ។

ឯកឧត្តមបណ្ឌិត សន ពៅ នាយករងខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា បានថ្លែងថា ផែន​ការមាន ២ម៉ឺនពាក្យ ចែកជា១៥ផ្នែក និង៦១ប្រការនេះ ផ្តោតលើ​គ្រប់​ទិដ្ឋភាព​របស់​ប្រទេស​ចិន ថាបានផ្តល់លក្ខណៈពិសេស៤ តាមបែបផែនរបស់ចិន ទី១. ទំនើបកម្ម​ដែល​មា​ន​ប្រជា​ជន​ជា​ស្នូល,​ ទី២. ទំនើបកម្មសន្តិភាពនិយម, ៣. ទំនើបកម្មបៃតងភាព និង៤. ទំនើបកម្ម​រួម​ចំណែក​ដោយ​បង្កើត​អត្ថប្រយោជន៍ដល់មនុស្សជាតិ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានយល់ថា ដោយ​ប្រកាន់​ខ្ជាប់នូវការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន “ផែនការនេះ គឺជាមាគ៌ាដ៏ត្រឹមត្រូវ ប្រកប​ដោយ​និយាមគរុសភា ដោយឈរលើមូលដ្ឋាន នៃវិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា នៃ​ការ​រួម​បញ្ចូលលទ្ធិម៉ាក្សនិយម និងគោលការណ៍គ្រឹះ នៃទស្សនវិជ្ជាចិន ព្រមទាំង​ការទ​ទួល​យក​នូវ​ប្រព័ន្ធ​វប្បធម៌សុខដុមនីយកម្ម ហើយមានកាលានុវត្តភាពដល់កិច្ចអភិវឌ្ឍសកលក្រោមទម្រ នៃ​លំនឹង​សន្តិភាព ព្រមជាមួយនឹងការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន ដោយ​មាន​វត្ត​មាន​របស់កោះតៃវ៉ាន់ ក្នុងការវិលត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនវិញ ។

ឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន វាយតម្លៃថា “ផែនការ​៥​ឆ្នាំលើ​ក​ទី​១៥​”​ របស់ប្រទេសចិន នឹងផ្តល់កាលានុវត្តភាពដល់កម្ពុជា ក្នុងការបន្តចាប់ដៃរួមគ្នា “កសាង​សហគមន៍​វា​សនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី” មានភាពប្រទាក់ក្រឡាគ្នា បន្ស៊ី​ជា​មួយ​គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងគំនិតផ្តួច​ផ្តើម​សកល​ទាំង​៤​របស់​ប្រទេស​ចិន​រួម​មាន “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សក” “គំនិតផ្តួចផ្តើមសន្តិសុខសកល” “គំនិត​ផ្តួច​ផ្តើម​អរិយធ​ម៌​សកល” និង “គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល” រួមបញ្ចូលជាមួយ “គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​និង​ផ្លូវ​” ដែលនឹងនាំប្រទេសទាំងពីរ ឈានឆ្ពោះទៅស​ម្រេច​បាន​នូវ​របៀប​វារៈ​រៀង​ៗ​ខ្លួន​ដែល​បាន​កំណត់ទុក៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm