[UPDATE] ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Kalmaegi និង Fung-wong នៅហ្វីលីពីន កើនឡើងដល់ជាង២៤០នាក់ និងជាង១០០នាក់បាត់ខ្លួន

2025/11/11 07:50:12 pm        203

ក្រុមប្រឹក្សាជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ (NDRRMC) ហ្វីលីពីន បាននិយាយក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួននៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដែលបានរាយការណ៍ពីព្យុះ ទីហ្វុង Kalmaegi ដែលបានជន់លិចផ្នែកធំមួយនៃតំបន់ Visayas និងតំបន់ក្បែរៗនោះកាលពីដើមខែនេះបានកើនឡើងដល់ ២៣២ នាក់ ។   

ចំណែកចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Fung-wong កើនឡើងដល់ ១០ នាក់ និង១លាន៤សែននាក់ ត្រូវបានជម្លៀសចេញពីទីជម្រកនៅក្នុងប្រទេសហ្វីលីពីន។

NDRRMC បាននិយាយថា ក្នុងចំណោមអ្នកស្លាប់សរុបដែលបានរាយការណ៍ ១៥០ នាក់មកពីខេត្ត Cebu ៤២ នាក់មកពីខេត្ត Negros Occidental ចំណែកអ្នកផ្សេងទៀត មកពីតំបន់នានាដែលរងគ្រោះពីព្យុះទីហ្វុង Kalmaegi ឬព្យុះទីហ្វុង Tino ដែលគេហៅក្នុងប្រទេសហ្វីលីពីន។

មនុស្ស ១១២ នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួនផងដែរ ក្នុងនោះ ៥៧ នាក់នៅខេត្ត Cebu ៥០ នាក់នៅខេត្ត Negros Occidental និង ៥ នាក់នៅខេត្ត Negros Oriental។

ព្យុះទីណូក៏បានបណ្តាលឱ្យមនុស្សចំនួន ៥២៣ នាក់រងរបួសផងដែរ។

គ្រួសារដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងឥឡូវនេះមានចំនួន ១.១៨៦.៦៧៣ គ្រួសារ ស្មើនឹង ៤.១៦៤.៣៥៨ នាក់រស់នៅក្នុងភូមិចំនួន ៧.៦៩៥ ក្នុងតំបន់ចំនួនប្រាំបី។

គិតត្រឹមព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ពលរដ្ឋចំនួន ៦១.៧២៨ គ្រួសារ នៅតែកំពុងជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀសចំនួន ៨៦៨ កន្លែង ខណៈពលរដ្ឋចំនួន ៣៣.០៣០ គ្រួសារផ្សេងទៀតកំពុងត្រូវបានផ្ដល់ជំនួយនៅកន្លែងផ្សេងទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm