ទូរទស្សន៍៖ យុទ្ធជនហាម៉ាសរាប់សិបនាក់ កំពុងស្ថិតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយអ៊ីស្រាអែល នៅហ្កាហ្សា

2025/11/11 11:04:12 pm        68

បណ្តាញទូរទស្សន៍ Al Araby ដែលមានមូលដ្ឋាននៅប្រទេសកាតាបានរាយការណ៍ថា យុទ្ធជនប្រហែល ៥០ ទៅ ៦០ នាក់ មកពីកងពលតូច Izz ad-Din al-Qassam ឬក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស ត្រូវបានគេដឹងថា កំពុងបន្តនៅក្នុងតំបន់ដែលគេហៅថា តំបន់លឿង ឬតំបន់ដែលគ្រប់គ្រងដោយអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។  

យោងតាមបណ្តាញទូរទស្សន៍នេះ បុរសទាំងនេះ កំពុងលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដី។ គួររំលឹកថា ក្នុងអំឡុងពេលពិគ្រោះយោបល់ អ្នកសម្របសម្រួល បានផ្តល់ដំណោះស្រាយដែលអាចធ្វើទៅបានចំពោះបញ្ហានេះ ប៉ុន្តែអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបដិសេធ។

មន្ត្រីជាន់ខ្ពស់ហាម៉ាស លោក Ismail Radwan បានប្រាប់ទូរទស្សន៍ Al Jazeera កាលពីថ្ងៃអាទិត្យថា អង្គការនេះ បានជូនដំណឹងដល់អ្នកសម្របសម្រួលអំពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការដកកងកម្លាំងរបស់ខ្លួន ចេញពីតំបន់លឿងនេះ។ នាពេលមុននេះ ក្រុមប្រដាប់អាវុធរបស់ហាម៉ាស បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការប៉ះទង្គិចគ្នានៅតំបន់ Rafah ប៉ុន្តែបានបដិសេធមិនព្រមទម្លាក់អាវុធ ដោយអំពាវនាវឲ្យអ្នកសម្របសម្រួលដោះស្រាយបញ្ហានេះ។

កាសែត Wall Street Journal (WSJ) បាននិយាយកាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ដោយដកស្រង់ប្រភពព័ត៌មានថា យុទ្ធជនហាម៉ាសរាប់រយនាក់ បានជាប់នៅក្នុងផ្លូវរូងក្រោមដី នៅក្រោមផ្នែកដែលគ្រប់គ្រងដោយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ដោយភាគច្រើននៃពួកគេ នៅជិតទីក្រុង Rafah ភាគខាងត្បូងនៃតំបន់នោះ។ យោងតាម WSJ អ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ប៉ាន់ប្រមាណថា ចំនួនរបស់ពួកគេមានពី ២០០-៣០០នាក់។ ជោគវាសនារបស់ពួកគេ គឺជាចំណុចសំខាន់នៃការជជែកពិភាក្សា ក្នុងអំឡុងពេលចរចាស្តីពីការអនុវត្តដំណាក់កាលទី២នៃកិច្ចព្រមព្រៀងបទឈប់បាញ់៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        11
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm