ចិនរំពឹងថា អាមេរិកនឹងរួមគ្នាការពារការប្រកួតប្រជែងដោយយុត្តិធម៌ នៅក្នុងដែនសមុទ្រ និងវិស័យសាងសង់នាវា

2025/11/11 11:08:53 pm        62

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃចន្ទ (ទី១០ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា ប្រទេសចិនរំពឹងថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយប្រទេសចិន ក្នុងទិសដៅដូចគ្នា ដើម្បីរក្សាបរិយាកាសប្រកួតប្រជែងប្រកបដោយភាពយុត្តិធម៌ នៅក្នុងទីផ្សារដឹកជញ្ជូន និងសាងសង់នាវាអន្តរជាតិ។

នៅពេលត្រូវបានស្នើឲ្យធ្វើអត្ថាធិប្បាយលើការផ្អាករបស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល ១ឆ្នាំនៃការអនុវត្តវិធានការស៊ើបអង្កេតកថាខណ្ឌទី៣០១ របស់ខ្លួន ដែលសំដៅលើវិស័យដែនសមុទ្រ ភស្តុភារ និងការសាងសង់នាវារបស់ប្រទេសចិន អ្នកនាំពាក្យរូបនេះបានលើកឡើងថា ការធ្វើបែបនេះនឹងជួយបន្ថែមភាពប្រាកដប្រជា និងស្ថិរភាពដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក ក៏ដូចជាសេដ្ឋកិច្ចពិភពលោកផងដែរ។

នៅថ្ងៃដដែលនោះ ចិនបានផ្អាកវិធានការណ៍តបតរបស់ខ្លួន ដែលត្រូវបានដាក់កាលពីខែមុន សម្រាប់រយៈពេល ១ឆ្នាំ។ ហើយអ្នកពាក្យក្រសួងបានបញ្ជាក់ថា ទាំងនេះគឺជាជំហានសំខាន់ដែលភាគីទាំង២ បានអនុវត្ត ដើម្បីស្វែងរកចំណុចប្រសព្វ និងដើម្បីធ្វើការរួមគ្នា លើការអនុវត្តការព្រមព្រៀងគ្នាជាឯច្ឆន្ទនៃការចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើទំនាក់ទំនង និងពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិក លើបញ្ហាពាក់ព័ន្ធ ដោយឈរលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះដោយស្មើភាពគ្នា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        95
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        133
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm