ការវិភាគរបស់អ៊ុយក្រែន៖ ៧០% នៃគ្រាប់រំសេវដែលរុស្ស៊ីប្រើក្នុងសង្រ្គាម ផលិតនៅកូរ៉េខាងជើង

2025/11/11 11:11:45 pm        75

បើយោងតាមការវិភាគដោយអាជ្ញាធរអ៊ុយក្រែនដែលបានបង្កើតឯកសារសម្ងាត់ ស្តីពីការផ្គត់ផ្គង់យោធារបស់ទីក្រុងមូស្គូ បានឲ្យដឹងថា ប្រហែល ៧០ភាគរយនៃគ្រាប់រំសេវដែលបច្ចុប្បន្នប្រើដោយរុស្ស៊ី ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ត្រូវបានផលិតនៅកូរ៉េខាងជើង។

ឯកសារដែលសារព័ត៌មាន Kyodo បានឃើញ បានបង្ហាញថា ទីក្រុងព្យុងយ៉ាងបានផ្តល់គ្រាប់ផ្លោងចំនួន ៦,៥លានគ្រាប់ដល់រុស្ស៊ី ចាប់តាំងពីដើមដំបូងនៃការលុកលុយពេញលេញរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីជាថ្នូរនឹងការទទួលបានបច្ចេកវិទ្យាយោធាពីរុស្ស៊ី ក្នុងការផលិតអាវុធរបស់ខ្លួន។

ឯកសារដែលបានគូសបញ្ជាក់អំពីរបៀបដែលរុស្ស៊ីទទួលបានការផ្គត់ផ្គង់យោធាពីកូរ៉េខាងជើង បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងបានទទួលបច្ចេកវិទ្យារបស់រុស្ស៊ី ទាក់ទងនឹងប្រព័ន្ធការពារដែនអាកាស និងការអភិវឌ្ឍអវកាស ព្រមទាំងជំនួយចំនួន ២០ពាន់លានដុល្លារអាមេរិក។

ហើយជាមួយគ្នានេះ ឯកសារដែលបានចងក្រងកាលពីខែកញ្ញា ក៏បានលើកឡើងផងដែរថា បច្ចេកវិទ្យានុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវបានផ្ទេរទៅឲ្យកូរ៉េខាងជើង។ ការរកឃើញនេះបានគូសបញ្ជាក់ពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ រវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលបានបញ្ជូនទាហានទៅជួយក្រុងមូស្គូ ក្នុងសង្គ្រាម ដែលកំពុងបន្តមានប្រឆាំងនឹងអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        102
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        140
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm