ប្រធានាធិបតីបារាំង គ្រោងនឹងជួបជាមួយអាជ្ញាធរប៉ាឡេស្ទីន ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ហ្កាហ្សា

2025/11/11 11:25:49 pm        52

វិមាន Elysee បាននិយាយថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) នឹងជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas ) នៅទីក្រុងប៉ារីស នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពី «ការអនុវត្តពេញលេញ»នៃកិច្ចព្រមព្រៀងឈប់បាញ់នៅហ្កាហ្សា។

ជំនួបនេះ កើតឡើងមួយខែបន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បន្ទាប់ពីសង្គ្រាមរយៈពេលពីរឆ្នាំ ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ប្រឆាំងនឹងអ៊ីស្រាអែល។

លោក អាបាស អាយុ ៨៩ ឆ្នាំ គឺជាប្រធានអាជ្ញាធរប៉ាឡេស្ទីនដ៏យូរ ដែលអនុវត្តការគ្រប់គ្រងមានកម្រិតលើផ្នែកខ្លះនៃតំបន់វេសបែង( West Bank) ហើយកំពុងត្រូវបានពិចារណាឲ្យទទួលបន្ទុកគ្រប់គ្រងនៅតំបន់ហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងនេះ។

ការិយាល័យប្រធានាធិបតីបារាំង បាននិយាយថា មេដឹកនាំទាំងពីរ «នឹងពិភាក្សាអំពីជំហានបន្ទាប់ នៅក្នុងផែនការសន្តិភាព ជាពិសេសនៅក្នុងវិស័យសន្តិសុខ អភិបាលកិច្ច និងការកសាងឡើងវិញ»។

ក្រោមការសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump ) បទឈប់បាញ់នៅថ្ងៃទី ១០ ខែតុលា ត្រូវបានសាកល្បងដោយការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល និងការអះអាងពីការវាយប្រហាររបស់ប៉ាឡេស្ទីនលើទាហានអ៊ីស្រាអែល។

លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា លោករំពឹងថា កងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ដែលមានភារកិច្ចត្រួតពិនិត្យបទឈប់បាញ់នេះ នឹងកើតឡើង នៅតំបន់ហ្កាហ្សា «នាពេលឆាប់ៗនេះ»៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm