តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ កោតសរសើរក្រុមគ្រូពេទ្យ មន្ទីរពេទ្យ តេជោសន្តិភាព ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ

2025/11/11 11:38:53 pm        327

ឯកឧត្តមបណ្ឌិត សួន រិនឌី លេខាធិការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺឈ្មោះ សូត្រ ព្រួញ អាយុ ៣៦ឆ្នាំ រស់នៅឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សួន រិនឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខិតខំអស់ពីសមត្ថភាពក្នុងការជួយស្រោចស្រង់អាយុជីវិត និងព្យាបាលអ្នកជំងឺ។

លោក សូត្រ ព្រួញ បានជួបគ្រោះថ្នាក់ចរាចរ របួសធ្ងន់បែកលលាដ៍ក្បាល សន្លប់បាត់ស្មារតី និងត្រូវដឹកមកព្យាបាលនៅមន្ទីរពេទ្យ តេជោសន្តិភាព ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកជំងឺមានកូនតូចៗចំនួន ៧នាក់ក្នុងបន្ទុក ហើយមានជីវភាពទីទ័លក្រ។ លោកទទួលបានការព្យាបាលវះយកលលាដ៍ក្បាលមកបណ្ដុះផ្សាំក្នុងសាច់ពោះតាំងពីខែមេសា រហូតមកដល់ខែវិច្ឆិកានេះ ហើយបានយកលលាដ៏ដាក់ក្នុងក្បាលវិញទទួលបានលទ្ធផលល្អប្រសើរ ។ បច្ចុប្បុន្នអ្នកជំងឺមានសុខភាពធម្មតា ស្ដាប់បាន យល់បាន តែនិយាយបានយឺតៗ ទាមទារឱ្យរៀននិយាយឡើងវិញមួយរយៈសិន។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា តាមរយៈការតាមដាន និងចុះមកពិនិត្យផ្ទាល់នូវស្ថានភាពអ្នកជំងឺឈ្មោះ សូត្រ ព្រួញ ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ តេជោសន្តិភាពចំនួនពីរលើក៖ លើកទី១ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងលើកទី២ ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយពិនិត្យលើស្ថានភាពអ្នកជំងឺឃើញថាបានវិវត្តជាសះស្បើយ។ 

ឯកឧត្តមបណ្ឌិត សួន រិនឌី បានសម្តែងការកោតសរសើរនូវស្នាដៃលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យជាតិតេជោសន្តិភាព ក្រោមការដឹកនាំរបស់ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិតេជោ សន្តិភាព ដែលបានខិតខំយកចិត្តទុកដាក់ និងលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីជួយស្រោចស្រង់លោក សូត្រ ព្រួញ ឱ្យរស់រានមានជីវិតឡើងវិញ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm