សហភាពអាហ្វ្រិកអំពាវនាវឲ្យមានវិធាការបន្ទាន់ នៅក្នុងប្រទេសម៉ាលីដែលញាំញីដោយការបះបោរ

2025/11/12 12:25:02 am        73

សហភាពអាហ្វ្រិក បានអំពាវនាវឲ្យមានការឆ្លើយតបជាបន្ទាន់ពីអន្តរជាតិ រួមទាំងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ ដើម្បីដោះស្រាយស្ថានភាពសន្តិសុខកាន់តែអាក្រក់ នៅក្នុងប្រទេសម៉ាលី ជាកន្លែងដែលក្រុមឧទ្ទាមកំពុងបិទផ្លូវប្រេងឥន្ធនៈ និងចាប់ជំរិតជនបរទេស។

ក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ដែលសកម្មនៅក្នុងតំបន់ Sahel នៃអាហ្វ្រិកខាងលិច បានរារាំងការនាំចូលប្រេងឥន្ធនៈ ចាប់តាំងពីខែកញ្ញា ដោយបានវាយប្រហារក្បួនរថយន្តដឹកប្រេង និងបង្កើតការខ្វះខាតដែលបង្ខំឲ្យសាលារៀន និងអាជីវកម្មនានាបិទទ្វារ។

ការបង្ហាញកម្លាំងចុងក្រោយបំផុតដោយក្រុម Jama’at Nusrat Al-Islam wal-Muslimin បានបង្កើនការព្រួយបារម្ភថា នៅទីបំផុត ក្រុមនេះ អាចនឹងព្យាយាមដាក់ការគ្រប់គ្រងរបស់ខ្លួនលើប្រទេសដែលគ្មាន   សមុទ្រនេះ។ បណ្តាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអ៊ីតាលី កំពុងជំរុញឲ្យពលរដ្ឋរបស់ពួកគេចាកចេញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោក Mahmoud Ali Youssouf ប្រធានគណៈកម្មការសហភាពអាហ្វ្រិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសម៉ាលី ជាកន្លែងដែលក្រុមភេរវករ បានបិទផ្លូវ រំខានដល់ការទទួលបានការផ្គត់ផ្គង់សំខាន់ៗ និងធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើងៗសម្រាប់ប្រជាជនស៊ីវិល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        83
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        119
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm