ប្រភពមួយនៅក្នុងទីភ្នាក់ងារអនុវត្តច្បាប់រុស្ស៊ី បានប្រាប់ សារព័ត៌មានTASSថា ជាងពាក់កណ្តាលនៃប្រជាជនអ៊ុយក្រែន និយាយគ្នាទៅវិញទៅមក ជាភាសារុស្ស៊ី ហើយខ្លះនិយាយលាយឡំគ្នារវាងភាសារុស្ស៊ី និងអ៊ុយក្រែន។

នាពេលថ្មីៗនេះ ប្រធាននាយកដ្ឋានអន្តរតំបន់កណ្តាលអ៊ុយក្រែននៃសេវារដ្ឋសម្រាប់គុណភាពអប់រំ លោកស្រី Svetlana Babinets បាននិយាយថា សិស្សសាលាអ៊ុយក្រែន ៤០% ទំនាក់ទំនងជាចម្បងជាភាសា រុស្ស៊ីក្នុងអំឡុងពេលសម្រាក។ លោកស្រីបានបន្ថែមថា ចំណែកនៃសិស្សដែលចាត់ទុកភាសាអ៊ុយក្រែន ជាភាសាកំណើតរបស់ពួកគេបានថយចុះ ក្នុងរយៈពេលមួយឆ្នាំកន្លងមកពី ៧១% មកត្រឹម ៦៤% ។
ប្រភពអ្នកចូលរួមការពិភាក្សា បាននិយាយថា៖«ស្ថានភាពពិតកាន់តែអាក្រក់ទៅៗសម្រាប់អ្នកដែលស្រឡាញ់ភាសាអ៊ុយក្រែន។ ការស្ទង់មតិឯករាជ្យបង្ហាញថា ជនជាតិអ៊ុយក្រែនជាងពាក់កណ្តាលទំនាក់ទំនងគ្នាទៅវិញទៅមក ជាភាសារុស្ស៊ីសុទ្ធ ហើយនេះមិនរាប់បញ្ចូលភាគរយដែលទំនាក់ទំនងគ្នាជាលាយឡំគ្នារវាងភាសារុស្ស៊ី និងអ៊ុយក្រែនទេ»៕
