ជនបរទេសថា ការជួយសង្គ្រោះមនុស្សលើនាវា MS Westerdam ក្លាយជាការចងចាំក្នុងចិត្តជានិច្ច

2022/02/14 07:26:01 pm        688

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងជួយសង្រ្គោះរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុញ្ញាតឲ្យនាវា MS Westerdam ចូលចត ក្រោយប្រទេសជាច្រើនបដិសេធ គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ មានរយៈពេល២ឆ្នាំកន្លងផុតក៏ពិតមែន ក៏មានជនបរទេស បានលើកឡើងថា ការជួយសង្គ្រោះមនុស្សលើនាវានេះ ជាទ្វើមនុស្សធម៌ និងក្លាយជាការចងចាំក្នុងចិត្តរបស់អ្នកទេសចរណ៍ជានិច្ច។

ស្របពេលថ្ងៃនេះ ជាខួបពីរឆ្នាំនៃព្រឹត្តិការណ៍នាវាខ្នាតយក្សMS Westerdam ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក ចូលសំចតនៅកំពង់ផែសមុទ្រប្រទេសកម្ពុជា បន្ទាប់ពីនាវានេះ មានអ្នកទេសចរណ៍ជាងពីរពាន់នាក់ ដែលមកពីចម្រុះជាតិសាសន៍ត្រូវបានបណ្តាប្រទេសនៅក្នុងតំបន់ ក៏ដូចជាពិភពលោក បានបដិសេធ​មិនឲ្យចូលសំចត ​ដោយសារតែមានភាពភ័យខ្លាចមេរោគកូវីដ១៩នោះ មានជនបរទេសដែលមកកម្សាន្តនៅកម្ពុជា ​បានលើកឡើងចំពោះទង្វើដែល​គិតគូរ និង​ខ្វល់ខ្វាយ​ចំពោះ​អ្នកទេសចរណ៍លើនាវាខ្នាតយក្ស គឺជា​គំរូ​ឆ្លុះបញ្ចាំង​អំពីការជួយគ្នាទៅវិញទៅ​មក​របស់កម្ពុជា​ ចំ​ពោះជាតិសាសន៍ដ៏ទៃទោះក្នុងស្ថានភាពរាតត្បាតជាសកលនៃជំងឺកូវីដ១៩។

ពួកគេ បានលើកឡើងថា ប្រសិនមិនមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាទេ គឺ​អ្នកទេសចរណ៍ទាំងនោះមិនអាចមានលទ្ធភាពត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនឡើយ។ ពួកគេ បន្តថា ការ​សម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល​ចំពោះនាវាខ្នាត​យក្សនេះ​នឹង​ក្លាយ​ជាការចងចាំចំពោះអ្នកទេសចរណ៍ជានិច្ច។

គួរបញ្ជាក់ថា​ តាមរយៈកាយវិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាន​បង្ហាញ​ពី​សមានចិត្តដ៏ជ្រាលជ្រៅ​បំផុត​លើផ្នែកការ​ងារមនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ជាពិសេស​ សម្តេចតេជោ ហ៊ុន សែន​ ដែលកាយវិការនេះ​បានបង្ហាញផងដែរថា ទោះបី​ក្នុង​កាលៈទេសៈណាក៏ដោយរាជរដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំ​ដោយសម្តេចតេជោ មាន​ស្មារតីខ្ពស់​បំផុត​ក្នុងការចូលរួមដោះស្រាយ​បញ្ហា​របស់​ពិភពលោក និងគ្មានការរើសអើងពូជសាសន៍ ​និងជាតិសាសន៍ដទៃនោះឡើយ។

ក្នុងនោះ ការអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សនេះ​ចូលចតនៅកម្ពុជា ក៏មានអតីត​ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ, ប្រធានអង្គការសុខភាពពិភពលោក លោក អាដាណម ហ្គែប្រេយេសឹស, អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក​ (UNWTO) លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី, និងអង្គទូតនានា​ប្រចាំនៅកម្ពុជា​សុទ្ធតែបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ​និងប្រកាសចងចាំ​ចំពោះកាយវិការ ប្រកបដោយមនុស្សធម៌មួយ​នេះ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ៕ អត្ថបទ៖ សេក ឧត្តម



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm