យោធាអ៊ុយក្រែននិយាយនៅថ្ងៃអង្គារនេះថា ទាហានរុស្ស៊ីប្រហែល ៣០០នាក់ កំពុងនៅក្នុងទីក្រុងប្រយុទ្ធគ្នា Pokrovsk ហើយទីក្រុងមូស្គូ បានបង្កើនកិច្ចខិតខំរបស់ពួកគេ ដើម្បីនាំទាហានមកកាន់តែច្រើន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយប្រើប្រាស់ផ្សែងអ័ព្ទយ៉ាងក្រាស់ ដើម្បីបិទបាំងចំនួនទាហានរបស់ពួកគេ ។
កងពលឆ័ត្រយោងលេខ ៧ និយាយនៅលើបណ្តាញព័ត៌មានសង្គម Facebook ថា គោលបំណងរបស់ពួកគេនៅមិនផ្លាស់ប្តូរនោះទេ ដើម្បីទៅដល់តំបន់ព្រំដែនភាគខាងជើង Pokrovsk ហើយបន្ទាប់មកព្យាយាមឡោមព័ទ្ធការប្រមូលផ្តុំគ្នា ។

វីដេអូដែលបានបញ្ចេញនៅលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃចន្ទ ឃើញទាហានបើករថយន្តរបស់ពួកគេ ហើយនិងបើកទោចចក្រយានយន្តតាមផ្លូវដែលគ្របដណ្តប់ដោយអ័ព្ទយ៉ាងក្រាស់ ខណៈទាហានផ្សេងទៀត ឈរមើល ។
ស្ថានភាពអាកាសធាតុអ័ព្ទយ៉ាងក្រាស់ ត្រូវបានមើលឃើញនៅក្នុងវីដេអូ ខណៈក្រសួងការពារជាតិរុស្ស៊ីនិយាយនៅថ្ងៃអង្គារនេះថា អង្គភាពវាយប្រហាររបស់ពួកគេ កំពុងរុលទៅមុខនៅទីក្រុង Pokrovsk ។
ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅជុំវិញទីក្រុង Pokrovsk ដែលធ្លាប់ជាមជ្ឈមណ្ឌលផ្លូវថ្នល់ និងផ្លូវរថភ្លើងដ៏សំខាន់របស់អ៊ុយក្រែន ប៉ុន្តែបច្ចុប្បន្នក្លាយជាទីក្រុងកម្ទេចកម្ទី បានកើតមានឡើងអស់រយៈពេលជាច្រើនខែមកហើយ ពេលដែលទីក្រុងមូស្គូ រុលចូលយឺតៗទៅកាន់តំបន់ភាគខាងកើតអ៊ុយក្រែន ៕
