វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់អេស្តូនី Anett Kontaveit បានគ្រងជើងឯក Petersburg Open នៅរុស្ស៊ីក្រោយយកឈ្នះកីឡាការិនីក្រិក Maria Sakkari នៅវគ្គផ្តាច់ព្រ័ត្រ។ Anett Kontaveit បានយកឈ្នះដោយលទ្ធផលតានតឹងផងដែរពោលគឺតាមពីក្រោយ ១សិតបន្ទាប់ពី Sakkari បានយកឈ្នះសិតដំបូង ៧-៥ ក្រោយមកក៏បានវាយបកយកឈ្នះ ២សិតផ្ទួនវិញ ៧-៦(៧-៤) និង ៧-៥។

កីឡាការិនីលំដាប់លេខ ៩ ពិភពលោក Kontaveit នៅពេលនេះបានឈ្នះពានទី៦ ហើយក្នុងអាជីពរបស់ខ្លួនដោយក្នុងនោះ ៥ពានបានពីការឈ្នះនៅ ៧ខែចុងក្រោយ និងបានក្លាយជាកីឡាការិនីទី ៦ ប៉ុណ្ណោះរាប់ពីឆ្នាំ១៩៩០ ដែលឈ្នះការប្រកួតក្នុងសាលសរុប ២០ប្រកួតជាប់គ្នាដែលរួមបញ្ចូលទាំងជ័យជំនះកាលពីចុងឆ្នាំ២០២១ លើកពាន Ostrava Open, Moscow Open និង Cluj-Napoca Open៕
អត្ថបទ៖នាង សុភាវុធ