ប្រជាជនងាយរងគ្រោះបំផុត ៩៣៣គ្រួសារ នៅខេត្តមណ្ឌលគិរី ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

2025/11/12 04:16:20 pm        177

ឆ្លើយតបតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ជាក់ស្តែងនៅថ្ងៃអង្គារទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩៣៣គ្រួសារ ភាគច្រើនជាបងប្អូនជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី ក្នុងនោះក្រុងសែនមនោរម្យ ៣២៧គ្រួសារ, ស្រុកកោះញែក ២០៣គ្រួសារ, ស្រុកកែវសីមា ១៨៩គ្រួសារ, ស្រុកអូររាំង ៨៦គ្រួសារ និងស្រុកពេជ្រាដា ១២៨គ្រួសារ។

អំណោយមនុស្សធម៌ខាងលើនេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះចែកដោយផ្ទាល់ដល់ដៃប្រជាជនងាយរងគ្រោះបំផុតទាំង ៩៣៣គ្រួសារ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ពិធីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា , អ្នកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីថ្នាក់កណ្តាល ថ្នាក់ដឹកនាំសាខា មន្រ្តីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្ត ដែលបានធ្វេីឡេីងនៅទីតាំងចំនួន៣គឺ៖

ទីតាំងទី១ ភូមិអូរយ៉េស ឃុំស្រែសង្គម ស្រុកកោះញែក សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ២០៣គ្រួសារ មកពី៦ឃុំ គឺឃុំអរបួនលើ, ឃុំស្រែសង្គម, ឃុំណងឃីលិក, ឃុំរយ៉, ឃុំស្រែហ៊ុយ និងឃុំសុខសាន្ត។

ទីតាំងទី២ ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៥៤១គ្រួសារ ក្នុងនោះ ក្រុងសែនមនោរម្យ ៣២៧គ្រួសារ មកពី៤សង្កាត់ គឺសង្កាត់ស្ពានមានជ័យ សង្កាត់មនោរម្យ សង្កាត់រមនា និងសង្កាត់សុខដុម, ស្រុកពេជ្រាដា ១២៨គ្រួសារ មកពី ៤ឃុំ គឺឃុំក្រង់តេះ ឃុំប៊ូស្រា ឃុំពូជ្រៃ ឃុំស្រែអំពូម និងស្រុកអូររាំង ៨៦គ្រួសារ មកពី ២ឃុំ គឺឃុំសែនមនោរម្យ និងឃុំដាក់ដាំ។

ទីតាំងទី៣ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ១៨៩គ្រួសារ មកពី២ឃុំគឺឃុំស្រែខ្ទុម និងឃុំស្រែព្រះ។

សូមជម្រាបជូនថា នៅថ្ងៃស្អែកទី១២ ខែវិច្ឆិកានេះ ក្រុមការងារពីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នឹងបន្តចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ១៨៩គ្រួសារទៀត រស់នៅក្នុងស្រុកកែវសីមា ដើម្បីបង្គ្រប់ចំនួនប្រជាពលរដ្ឋងាយរងគ្រោះបំផុតទាំង ៩៣៣គ្រួសារ នៅក្នុងខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm