កម្ពុជាប្រាប់ថៃជាថ្មីថា កម្ពុជាមិនប្រើប្រាស់មីនថ្មី​ជាដាច់ខាត​ហើយ​មាន​ការ​សោក​ស្តាយ​ដែល​ថៃ​បង្ខូច​កេរ្តិ៍​ឈ្មោះកម្ពុជាម្តងហើយម្តងទៀតលើបញ្ហានេះ

2025/11/12 04:42:19 pm        310

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង​សង្គ្រោះ​ជន​ពិការ​ដោយ​សារមី​ន ​បានប្រាប់ទៅភាគីថៃម្តងទៀតថា កម្ពុជាបានគោរពនូវអនុសញ្ញាអូតាវ៉ាយ៉ាងមុតមាំ ហើ​យ​កម្ពុជា​មិនប្រើប្រាស់មីនថ្មីប្រឆាំងមនុស្សជាតិជាដាច់ខាត ដូច្នេះ​កម្ពុជា​មាន​ការ​សោក​ស្តាយ​ចំពោះ​ភាគីថៃ ដែលបានធ្វើការចោទប្រកាន់ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ម្តង​ហើយ​ម្តង​ទៀត​ទាក់​ទង​នឹង​បញ្ហា​មីននេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អាជ្ញាធរមីន នាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាន​លើក​ឡើងថា កម្ពុជាពិតជាមានការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបាន​ផ្សព្វ​ផ្សាយ​ក្នុងចេតនាចោទប្រកាន់ និង បង្អួចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី ក្នុង​ខណៈ​ពេល​ដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង លុបបំបាត់គ្រាប់មីន និងទុក្ខវេទនា​របស់​សហគមន៍​ ដែល​បង្ក​ឡើងដោយមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម ព្រមទាំងទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់​ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុង វិស័យសកម្ម​ភាព​មីន​សាកល​នោះ​។

អាជ្ញាធរមីន បានចាត់ទុកថា ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ភាគីថៃនេះ ក៏បានប៉ះ​ពាល់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងនៃ ក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើង​ដោយ​ប្រទេស​ទាំង​ពីរ​(កម្ពុជា-ថៃ) ដើម្បីជំរុញដល់ការ បោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុក​ចិត្ត​រវាង​គ្នា ​នៅតាមបណ្ដោយព្រំដែនផងដែរ។

តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះអាជ្ញាធរមីន បានគូសបញ្ជាក់ផងដែរថា«កម្ពុជា ក្នុង​នាម​ជា​ប្រទេសស្រលាញ់សន្តិភាព ទទូចដល់ភាគីថៃចៀសវាងការយកបញ្ហាផ្ទុះមីន នៅថ្ងៃទី១០ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ព្រំដែន ដែលបានធ្វើឱ្យទាហានថៃពីរនាក់រងរបួស ជាមូល​ហេតុ​នៃកា​រ​ផ្អាក​អនុវត្តជា ឯកតោភាគី នូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥»។

ជាមួយគ្នានោះអាជ្ញាធរមីន បានលើកឡើងទៀតថា ក្នុងនាមជារដ្ឋភាគី​អនុសញ្ញា​ហាម​ប្រាម​ការ​ប្រើ​ប្រាស់​មីន​ប្រឆាំង​មនុស្ស (អនុសញ្ញាអូតាវ៉ា) កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ និង​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​តាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា ហើយកម្ពុជាបានចាត់ទុកសកម្មភាពមីន ជា​ការ​ចូល​រួម​ចំណែកក្នុងការកសាងសន្តិភាព និងជាស្នូលនៃការអភិវឌ្ឍជាតិ។

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែល​នឹងខិតជិតមកដល់នាពេលខាងមុខ កម្ពុជាសូមស្នើដល់ភាគីថៃ ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ រក្សានូវ ស្មារតីកិច្ចសហការ វប្បធម៌សន្ទនា គោរពគ្នាទៅវិញទៅមក និងឈរ​លើគោ​ល​ការណ៍​មនុស្ស​ធម៌ និងច្បាប់អន្តរជាតិ ដើម្បីសម្រេចបានគោលដៅរួមពិភពលោកមួយដែលគ្មានមីន ចេតនា​ចោទ​ប្រកាន់ណាមួយ ដែលគ្មានការពិត ឬការស៊ើបអង្កេតច្បាស់លាស់ ឬការ​ប្រើប្រា​ស់​មីន​ដើម្បី​បម្រើ​ដល់នយោបាយ អាចនឹង បំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នា ធ្វើឱ្យអាប់​ឱន​ដល់​កិត្តិ​យស​របស់​រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវ៉ា។ យ៉ាងណាក៏ដោយ«ជាថ្មីម្តងទៀត ក្នុង​នាម​ជា​ប្រទេស​ដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជា មិនបានប្រើប្រាស់ ហើយ​នឹងមិនប្រើប្រាស់មីនថ្មីឡើយ»៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        69
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        58
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm