កងទ័ពរុស្ស៊ីរាប់រយនាក់សម្រុកចូលឡោមព័ទ្ធទីក្រុងជួរមុខ Pokrovsk ដ៏សំខាន់របស់អ៊ុយក្រែន

2025/11/12 05:13:55 pm        162

កងទ័ពរុស្ស៊ីជិះទោចក្រយានយន្ត និងខ្លះជិះលើដំបូលរថយន្ត បានវាយលុកទីក្រុង Pokrovsk របស់អ៊ុយក្រែន ដែលគ្របដណ្តប់ដោយអ័ព្ទកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងប្រតិបត្តិការឡោមព័ទ្ធ ដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈរុស្ស៊ីនិយាយថាកងកម្លាំងរបស់ខ្លួន ក៏បានវាយសន្ធាប់បន្ថែមទៀតផងដែរចូលទៅក្នុងទីក្រុង Kupiansk កាលពីថ្ងៃអង្គារ។    

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានចុះពិនិត្យស្ថានការណ៍នៅទីក្រុងជួរមុខ Kherson កាលពីថ្ងៃអង្គារ ចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រពីទីតាំងរបស់រុស្ស៊ីឆ្លងកាត់ទន្លេ Dnipro ហើយប្រឈមនឹងការបាញ់ផ្លោង និងការវាយប្រហារឥតឈប់ឈរដោយយានដ្រូន។

វីដេអូពីអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីបង្ហាញពីកម្លាំងជំនួយដែលត្រូវបានបញ្ជូនទៅទីក្រុង Pokrovsk ជាមជ្ឈមណ្ឌលភស្តុភារនៅភាគខាងកើតអ៊ុយក្រែន ដែលជាគោលដៅអស់រយៈពេល ២១ ខែ។

គេអាចមើលឃើញទាហានកំពុងជិះឆ្ពោះទៅទីក្រុង Pokrovsk តាមក្បួនទោចក្រយានយន្ត និងរថយន្ត តូច ធំ បើកដំបូល ទ្វារ និងបង្អួច ខណៈត្រូវបានគ្របដណ្តប់ដោយអ័ព្ទក្រាស់។ 

ចំណែកអ្នកខ្លះទៀត ស្ពាយកាំភ្លើងវែង និងកាំភ្លើងបាញ់រ៉ូកែត ខណៈពួកគេគេចពីកម្ទេចកម្ទីដែលរាយប៉ាយពាសពេញផ្លូវ ដោយអ្នកមួយចំនួនទៀតអង្គុយលើដំបូលរថយន្តដែលរងការខូចខាត។

សារព័ត៌មាន Reuters បានបញ្ជាក់ពីភាពត្រឹមត្រូវនៃវីដេអូនោះ ដោយទីតាំងត្រូវគ្នានឹងប្លង់ផ្លូវដែលនាំទៅដល់ទីក្រុង Pokrovsk។

យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា មានទាហានរុស្ស៊ីប្រហែល ៣០០ នាក់កំពុងស្ថិតនៅក្នុងទីក្រុង Pokrovsk ដោយទាហានរបស់ទីក្រុងគីវ កំពុងប្រយុទ្ធប្រឆាំងនឹងទាហានរុស្ស៊ី ក្រោមអ័ព្ទក្រាស់ និងយានដ្រូន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm